មិនគួរអោយជឿ!!!លោកដួងតារាទិញនំពុម្ពសៀមរាប ថ្លៃកប់ពពកតែម្តង១ថ្លៃ ១០ម៉ឺន រៀល (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់លោក ដួង តារា បានបង្ហោះវីដេអូមួយដែលលោកបានចូលទៅទិញនំពុម្ពពីអ៊ុំស្រីម្នាក់ដែលគាត់លក់តាមផ្លូវ ហើយលោកបានធ្វើឲ្យអ៊ុំម្នាក់នេះរំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយក្នុងនោះលោកបានសរសេរសារបន្ថែមផងដែរថា៖

“នំពុម្ពសៀមរាប ១ ថ្លៃកប់ពពកតែម្តង! ១ថ្លៃ ១០ម៉ឺន៛
ជូនពរបងប្អូនរីករាយថ្ងៃចុងសប្តាហ៍!

កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅចូលរួម 3rd MRC Summit នៅសៀមរាប។ នៅតាមផ្លូវខ្ញុំក្រឡេកឃើញមីងអង្គុយចាក់នំពុម្ពខ្មែរលក់នៅកាច់ជ្រុងផ្លូវមួយ។ ខ្ញុំក៏បានចុះទៅទិញនំនិងអង្គុយភ្លក្សព្រមទាំងនិយាយលេងជាមួយមីងផ្ទាល់ទៀតផង។ នំមីងមានរស់ជាតិផ្អែមមុត (គាត់ប្រើស្ករត្នោតខ្មែរ) និងលាយសាច់ដូងខ្ចី ឈ្ងុយឆ្ងាញ់ហ្មង! ទិញទាំងអស់ គឺទិញទាំងម្សៅឆៅទៀត! មកពីទិញទាំងម្សៅឆៅអញ្ចឹងទើបថ្លៃ!

មីងអត់ដែលស្គាល់ក្រដាស ៥០,០០០៛ ទេ !
កែវភ្នែកមីងរលីងរលោង ពេលខ្ញុំជូនគាត់លើកទី១ ៥ម៉ឺន៛ និងលើកទី២ ៥ម៉ឺន៛ទៀត មីងនិយាថា “កូនម្តាយច្រើនម៉្លេះ!… ពេលថតរូបជាមួយគាត់ គាត់ថា.. ប៉ារោណាស់…”។ ពិតជាអាណិតស្រឡាញ់មីងខ្លាំងណាស់ ។ នេះជាមុខរបរសុច្ចរិតដែលមីងប្រឹងអង្គុយលក់មិនដើសុំទានគេ ប្រហែលមីងត្រូវចិញ្ចឹមកូនមួយចំនួនក្នុងបន្ទុកទៀតផង។ បងប្អូនយើងខ្លះបន្ទោសខ្លួនថាកំសត់…ពិបាក…តើបងប្អូនអាចអង្គុយចាក់នំលក់ដោយអត់ធ្មត់ដូចមីងបានដែរទេ?

ទោះបីមីងមិនមែនជាសាច់ឈាមបង្កើតពីផ្ទៃតែមួយ តែយើងមានកំណើតលើទឹកដីខ្មែរតែមួយ។ អរគុណមីងដែលបាននិយាយលេង និងផ្តល់ការស្រឡាញ់រាប់អានដល់ខ្ញុំ។ អរគុណបងប្អូនខេត្តសៀមរាប បងប្អូននិយាយពិរោះ ខ្ញុំចូលចិត្តស្តាប់សំដីបងប្អូននិយាយ! ទោះបីនៅទីណា កំពុងធ្វើអ្វី គឺយើងចូលរួមកសាងអំពើល្អ ចែករំលែកស្នាមញញឹម និងក្តីស្រឡាញ់គ្រប់ទីកន្លែង!