មានរឿងអ្វីបានជា!!!!ទេព បូព្រឹក្ស ក្តៅស្លឹកត្រចៀក ហើយចង់ហែកមាត់ អ្នកដែលនិយាយថាខ្លួន រួមដំណេក ជាមួយ G-Devith …

ភ្នំពេញ៖ តារាចម្រៀង កញ្ញាទេព បូព្រឹក្ស និង លោក G-Devith មួយរយៈនេះហាក់បីដូចធ្វើឲ្យមហាជនងើងឆ្ងល់ ដោយសារតែពួកគេទាំងពីរនាក់ កាន់តែជិតស្និតឡើង ហើយភាគច្រើនគេនិយាយតៗគ្នាថា កំពុងមានទំនាក់ទំនង់ស្នេហាជ្រាលជ្រៅ ហូតដល់មានសារពត៌មានមួយចំនួនបានសរសេថាពួកគេបានរួមដំណេកនៅលើគ្រែជាមួយគ្នាទៀតផងបន្ទាប់ពីបានឃើញវីដេអូខ្លីមួយដែល ទេព បូព្រឹក្ស បានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន ក្នុងវីដេអូនោះគេឃើញ លោក G-Devith ដោះអាវគេងក្បែរ ទេព បូព្រឹក្ស ទៀតផង។


ចំពោះព៍ត៌មាននេះ កញ្ញា ទេព បូព្រឹក្ស បានបដិសេធទាំងស្រុងថាមិនមែនជាការពិតនោះទេ ពួកគេគ្រាន់តែអង្គុុយលេងលើសាឡុងតែប៉ុណ្ណោះ មិនដូចព៍ត៌មានមួយចំនួនបានចុះផ្សាយសរសេរបំផ្លើសខុសពីការពិត។


យោងតាមគណនីហ្វេសប៊ុក ទេព បូព្រឹក្ស បានសរសេរនៅលើគណនីផ្ទាល់ខ្លួនថា៖ «News មួយចំនួនតូចដែលកេងចំណេញផលប្រយោជន៍ចង់ល្បី Page now day be like – ខ្ញុំអង្គុយថតលើ សាឡុង ហើយគេ យកទៅសរសេរ នឹងស្មានមិនដល់ ដល់ថ្នាក់ហ៊ានធ្វើរឿងបែបនេះនៅលើគ្រែ បើថាភ្លើរទេ គេប្រាប់ កុំចេះតែស្មាន ចង់តែហែកមាត់ឲ្យដល់គុំត្រចៀកទេ»។