អីយ៉ាស់!!!!ខ្លាំងបាត់៖ ស្ងាត់ៗ គង់ សុជាតិ រត់​មក​តាម​ស្វាមី​ដល់​ទូរទស្សន៍​ហង្ស​មាស……

កាលពីពេល​ថ្មីៗ​មានការ​បង្ហើប​ថា​ពិធី​ការិនី គង់ សុជាតិ បាន​ហក់​ចូលក្នុង​ទ្រនំ​ថ្មី​រួមជាមួយ​ស្វាមី​លោក ជា វិបុល ហើយ ។ ពេលនេះ​ដែរ អ្នកនាង​ក៏​ក្លាយជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​មួយ​ជាមួយ​ពិធីករ​រូប​សង្ហា វ៉ាន់​សាន់នៅស្ថានីយទូរទស្សន៍ហង្សមាស ។​



​ជាមួយគ្នានេះ​គេ​ក៏​បានឃើញ​អ្នកនាង គង់ សុជាតិ បាន​លេចមុខ​នៅក្នុង​កម្មវិធី​ខួបកំណើត​របស់​ពិធីករ វ៉ាន់​សាន់ ដែល​រៀបចំឡើង​ដោយក្រុមការងារ​ទូរទស្សន៍​ហង្ស​មាស ។ ក្នុងនោះ​អ្នកនាង គង់ សុជាតិ បាន​បង្ហោះ​សារ​ខ្លី​មួយ​ដែលមាន​អត្ថន័យ​ថា​«​ថ្ងៃ​ដើមខែ​មេសា ២០១៨ រីករាយ​ដែល​បានចាប់ផ្តើម​ធ្វើការ​ងារ​នៅ​ស្ថានីយ​ទូរ​ទស្ស​ន៏​ហង្ស​មាស និង រស្មី​ហង្ស​មាស​»​។ សារ​មួយ​នេះ​អាច​បញ្ជាក់ថា​អ្នកនាង គង់ សុជាតិ ហក់ចូល​មក​ទ្រនំ​ថ្មី​ជាមួយ​លោក ជា វិបុល ជា​ស្វាមី ។


​មានការ​បង្ហើប​ថា​អ្នកនាង គង់ សុជាតិ អាច​និង​លេចមុខ​នៅក្នុង​កម្មវិធី​ធំៗ​របស់​ទូរទស្សន៍​ហង្ស​មាស បើ​មិន​ដូចនេះ​អ្នកនាង​មិន​ដូរ​ទ្រនំ ទេ ។ មានការ​លើកឡើងថា​នៅក្នុង​ទ្រនំ​ថ្មី គង់ សុជាតិ អាច​និង​លេចធ្លោ​ខ្លាំង​ប្រសិន​នាង​ចាប់​ដៃគូ​ជាមួយ​លោក ជា វិបុល ជា​ស្វាមី ។ គង់ សុជាតិ ធ្លាប់​លើកឡើងថា​ក្រោយពី​រៀបការ​ហើយ​ប្រជាប្រិយភាព​របស់​នាង​កាន់តែ​រីក​ខ្ពស់​ជាពិសេស​ម្ចាស់​ពិធី​ជាច្រើន​តែង​ចង់បាន​នាង និង ស្វាមី​ជា​ដៃគូ​នៅក្នុង​កម្មវិធី​នានា ។


គួរបញ្ជាក់ថាក្រោយពីចាកចេញពីទូរទស្សន៍បុស្តិលេខ ៣ គង់ សុជាតិ បានហក់ចូលក្នុងទូរទស្សន៍ស៊ីធីអិន ។ អ្នកនាងបានលេចមុខនៅក្នុងកម្មវិធីមួយចំនួនតែភាគច្រើនជាកម្មវិធីថតទុក ៕