គួរអោយអាណិតខ្លាំងណាស់!!! សពស្ត្រីម្នាក់អណ្តែតទឹកទន្លេ ដោយមានខ្សែរចងជើង និងកន្សែងចងដែ…

ខេត្តកណ្តាល៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដោយប្រជានេសាទ បានប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្តែងទឹក ដោយសាកសពគឺជាមនុស្សស្រី ពាក់អាវពណ៌ស ស្លៀកខោពណ៌ខ្មៅ ហើយមានស្បែកជើង ជាប់មកជាមួយផងដែរ។

យោងតាមអ្នកឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ឲ្យដឹងថា គាត់បានឃើញសាកសពស្ត្រីខាងលើ អណ្តែតទឹក ដោយឃើញមានខ្សែរចងជាប់និងជើង ហើយដៃរបស់សព ត្រូវបានគេចងជាប់ ដោយកន្សែងផងដែរ។ ដោយឃើញភ្លាម គាត់ក៏បានទៅទាញខ្សែរ ដែលចងជាប់និងជើងរបស់សព ហើយអូសមកច្រាំង ហើយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ទៅកាន់សមត្ថកិច្ចផងដែរ ។

ក្រោយសមត្ថកិច្ចចុះមកដល់ ក៏បានប្រមូលវត្ថុតាងដែលជាប់និងខ្លួនសព យកទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យផងដែរ ព័ត៌មានលំអិតយើងខ្ញុំនិងផ្សាយជូនបន្តនៅពេលក្រោយ ៕