តើបងប្អូនគិតយ៉ាងណា!!!!ចំពោះកុមារាម្ចាស់ពាន Got Talent មានវាសនាផ្ទុយស្រឡះពី ពេជ្រ ថៃ (មានវីដេអូ)

ភ្នំពេញ៖ មហាជនទូទៅច្បាស់ជាចាំមិនភ្លេចទេ ម្ចាស់ពាន Cambodia Got Talent យឿន ពិសី ដែលមានភ្នែកពិការមើលឃើញប្រមាណ ១៥ទៅ២០ភាគរយតែប៉ុណ្ណោះ ហើយត្រូវរស់នៅរាប់រងគ្រួសារ មានបងប្អូនចំនួន ៥នាក់ ស្ថិតក្នុងខ្ទមតូចជរានៅលើទឹក។



ក្រោយពីទទួលបានពានលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent រួចមក យឿង ពិសី ហាក់ពុំសូវមានទីផ្សារឡើងលើឆាកប្រគំតន្ត្រីតូចធំរបស់ហង្សមាសឡើយ រហូតដល់រយៈពេលចុងក្រោយនេះយុវជនរូបនេះ ស្ងាត់បាត់ស្រមោលឈឹង មិនដែលមានវត្តមានច្រៀងក្នុងកម្មវិធីណាមួយឡើយ ហើយបទចម្រៀងថ្មីៗសម្រាប់លោកក៏គ្មានដែរ ផ្ទុយពីកវីតូចម្ចាស់ពាន The Voice Kids ពេជ្រ ថៃ ត្រូវបានមហាជនសរសើរថាមានយីអ៊ុនខ្ពស់ ព្រោះថាក្រោយប្រឡងជាប់ភ្លាម បានឡើងច្រៀងតាមបណ្តាការប្រគំតន្ត្រីសព្វទិសទី ហើយថ្មីៗនេះ ពេជ្រ ថៃ មានឱកាស​ចេញបទចម្រៀងអបអរចូលឆ្នាំថ្មីប្រពៃណីជាតិទៀតផង។

យ៉ាងណា វាសនា របស់តារាចម្រៀង យឿង ពិសី មិនខុសពីម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ប៉ុន្មានទេ ពោលគឺហង្សមាសមិនបានអើពើអ្វីទាំងអស់ សុខចិត្តទុកចោលមិនរវីរវល់ ធ្វើឲ្យពួកគេរសាត់ដូចផ្សេងអញ្ចឹង។ ទាក់ទិនរឿងនេះ នារីម្នាក់បានលើកហេតុផលថា «ហង្សមាស គេត្រូវការអ្នកមានទេពកោសល្យសម្តែង​ ធ្វើយ៉ាងណាបង្កការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន គេមិនសូវត្រូវការសម្លេងពីរោះប៉ុន្មាននោះទេ»។