មិនធម្មតា!!!ត្រីបាឡែនយក្សមួយក្បាលប្រហែល ៧ តោនបានធ្វើអោយគ្រប់គ្នាងឿងឆ្ងល់ ដោយវាទើរជាប់ច្រាំងទាំងនៅមានជីវិត

ត្រីបាឡែនយក្សមួយក្បាលប្រហែល ៧ តោនបានធ្វើអោយគ្រប់គ្នាងឿងឆ្ងល់ ដោយវាទើរជាប់ច្រាំងទាំងនៅមានជីវិត (មានវីដេអូ)ទៅក្នុងសមុទ្រវិញទៅ! ត្រីបាឡែនដែលមានផើម (មានផ្ទៃពោះ) មួយក្បាលមានប្រវែង ៣២ ហ្វីតត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះព្យាយាមនាំយកវាត្រលប់ទៅក្នុងសមុទ្រវិញ បន្ទាប់ពីត្រូវទើរនៅនឹងច្រាំងអស់ ២៤ ម៉ោង។ ត្រីបាឡែនមួយក្បាលត្រូវបានទើរជាប់នៅលើខ្សាច់ឆ្នេរសមុទ្រ Rio de Janeiro អស់រយះពេល

ប្រហែលជា ២៤ ម៉ោង ធ្វើអោយប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងថា មូលហេតុអ្វីបានជាវាត្រូវមកជាប់ទើរនៅលើច្រាំងដូចនេះ? ទាំងដែលមាននៅមានជីវិត និងកូននៅក្នុងពោះទៀតផងនោះ។ តាមការផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៧ នៅឆ្នេរ Rio ហើយក្រោយពីប្រទះឃើញដូចនេះមានប្រជាពលរដ្ឋស្ម័គ្រចិត្តជាង ៣០០ នាក់បាននៃគ្នាយកប៉ែលដើម្បីកាយផ្លូវ

អោយវាអាចចូលទៅក្នុងសមុទ្រវិញ។ អ្វីដែលធ្វើអោយគេមានការភ្ញាក់ផ្អើលនោះគឺ មានមនុស្សជាច្រើនបានសម្រក់ទឹកភ្នែកក្រោយពីបានឃើញពីភាពវេទនារបស់ថនិកសត្វមួយក្បាលនេះព្រោះវាត្រូវជាប់គាំងអស់ពេលជាយូររហូតដល់ជិតងាប់។ ក្រោយពីកាយរូចរាល់ហើយពូកគេបានហៅអេស្កាវ៉ូទ័រមកលើកវាដើម្បីបញ្ចូលទៅក្នុងទឹកដោយសារតែវាមានទំហំធំពេក គេមិនអាចជីកបានជ្រៅនិងរុញវាទៅក្នុងទឹកវិញបាន។ត្រីបាឡែនយក្សមួយក្បាលប្រហែល ៧ តោនបាន

អោយគ្រប់គ្នាងឿងឆ្ងល់ ដោយវាទើរជាប់ច្រាំងទាំងនៅមានជីវិត (មានវីដេអូ)គួរបញ្ជាក់ផងដែរ ត្រីមួយក្បាលនេះត្រូវបានគេប៉ាន់ប្រមាណថាមានទម្ងន់ប្រហែលជា ៧ តោន ជាប់គាំងនៅឆ្នេរក្នុងតំបន់ Armacao dos Buzios ដែលមានរមណីយដ្ឋានតាមបណ្តោយឆ្នេរ Rio និងឆ្ងាយពីទីក្រុង Rio ប្រហែល ១២០ ម៉ាយ៕



ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!