តើបងប្អនយល់ស្របទេ? ទូច ស្រីល័ក្ខ ស្នើរសុំអោយបញ្ឈប់ប្រើពាក្យមួយនេះក្នុងវិស័យចម្រៀង

វិស័យសិល្បៈចម្រៀងខ្មែរនាពេលបច្ចុប្បន្ន កំពុងតែមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើងឡើង ដោយអត្រានៃចំនួនបទចម្រៀងកូពី ពីបរទេស ហាក់មានការធ្លាក់ចុះស្ទើរតែទាំងស្រុង ស្របពេលដែលខាងផលិតកម្មធំៗ និងតារាចម្រៀងខ្មែរជាច្រើនដួង រួមគ្នាបង្ហាញសមត្ថភាពខាងផលិតបទចម្រៀងដោយខ្លួនឯង ដែលគេនិយមហើយថា “Original Song”។

ប៉ុន្តែទទឹមនឹងភាពរីកចម្រៀងខាងវិស័យសិល្បៈចម្រៀងខ្មែរ ស្រាប់តែតារាចម្រៀងម្នាក់ដែលគាំទ្របទចម្រៀងផលិតដោយខ្លួនឯងមិនចម្លងពីបរទេស គឺអ្នកនាង ទូច ស្រីល័ក្ខ បានចេញជាសារសុំចិត្តបងប្អូន និងតារាចម្រៀងខ្មែរទាំងអស់ អោយប្តូរពីការប្រើពាក្យបរទេសថា “Original Song” មកប្រើពាក្យខ្មែរថា “បទចំរៀងស្នាដៃកូនខ្មែរ” ជំនួសវិញ។

ក្នុងនោះ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ទាំងស្រុងថា:

“អាចទេបេីបងប្អូនយេីងទាំងអស់គ្នាចូលរួមឈប់និយាយពាក្យថា បទ original? យេីងងាយនិយាយជាភាសាខ្មែររបស់ជាតិយេីងវិញថាបទចំរៀងស្នាដៃកូនខ្មែរដែរនិពន្ធភ្លេងថ្មីដេាយខ្លួនឯង ព្រេាះបេីយេីងមានបទចំរៀងផ្ទាល់ខ្លួនហេីយបងប្អូនយេីងទាំងអស់គ្នាចូលរួមឈប់ប្រេីពាក្យថា original ជាភាសាជាតិគេទៀតបានទេ? ផ្តេីមចេញពីបងប្អូនយេីងទាំងអស់គ្នាដេីម្បីជួយលេីកស្ទួយវិស័យសិល្បះដេីម្បីអេាយកាន់តែមានភាពរីកចំរេីននិងទាន់សម័យទំនេីបបែបខ្មែររបស់យេីង។ បេីយេីងទាំងអស់គ្នាជួយថែរក្សាអត្តសញ្ញាណខ្មែររបស់យេីងនិងវប្បធម៌សិល្បះរបស់យេីងទាំងអស់គ្នាពិតជាល្អណាស់សំរាប់ក្មេងៗជំនាន់ក្រេាយអេាយបានយល់ដឹងអេាយកាន់តែច្បាស់ថាវប្បធម៌ខ្មែររបស់យេីងពិតជាល្អផូរផង់ណាស់”៕