បងប្អួនគិតថាសមជាឪពុកទេ??? ឪពុកវាយកូនស្រីបង្កើត របួសភ្នែកធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្មេងស្រីវ័យ៧ឆ្នាំត្រូវបានឪពុកចិត្តតិរច្ឆានវាយចំភ្នែក បណ្តាលឲ្យបែកឈាមហូរកាត់ផ្ទៃមុខជោគជាំ ថែមទាំងមិនបានអើពើ និងបញ្ជូនទៅមន្ទីរពេទ្យឡើយ។

ទង្វើដ៏ព្រៃផ្សៃនេះត្រូវបានបុរសឈ្មោះ គីម ស្រន បានពន្យល់ជាអត្ថន័យច្បាប់ថា «មាត្រា២ មាត្រា៣ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនងាយរងគ្រោះ ចែងថា អំពើហិង្សាក្នុងគ្រួសារ សំដៅទៅលើអំពើវាយទៅលើកូន ប្រពន្ធ ប្តី និងជនដែលនៅក្រោមដំបូលផ្ទះតែមួយ»។



ខណៈនេះកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យហើយ ចំណែកឯឪពុកចិត្តអប្រិយត្រូវបានអាជ្ញាធរមូលដ្ឋានឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល។