ស្នេហ៍ស្មោះ ទោះមានក្រ ល្អអាក្រក ក៏មិនសំខាន់

ភ្នំពេញ៖ គូស្នេហ៍មួយគូស្រលាញ់គ្នាចិត្តនិងចិត្តរាប់សិបឆ្នាំ ទម្រាំសម្រេចចិត្តសែនព្រេនជាគូគ្រងប្រចាំជីវិត ដឹកដៃគ្នារកស៊ី មានសុខរួមសុខ មានទុក្ខរួមទុក្ខ គ្មានថ្ងៃងាករេ ចាប់ពីពេលនេះតទៅ។


ស្ត្រីដែលជាភរិយាមានវ័យច្រើនជាងស្វាមីប្រមាណជិត ១០ឆ្នាំ ប៉ុន្តែដោយអំណាចស្នេហ៍ស្ទើរតែលេបបានម្ល៉ោះហើយ ពួកគេមិនបានគិតរឿងអាយុអ្វីនោះទេ សំខាន់ស្រលាញ់គ្នាដោយចិត្តស្មោះសរ។



ចំណែកឯជីវភាពគ្រួសារវិញ អ្នកទាំងពីរក៏មិនមែនជាកូនអ្នកមានធូរធាអ្វីដែរ ពោលគឺជាកសិករសុទ្ធសាធ។ តែទោះជាយ៉ាង សូមសរសើរគូស្នេហ៍នេះ ដែលមិនបានរំលងប្រពៃណីទំនៀមទំលាប់ដូនតា ទោះមានលុយតិចតួចក្តីក៏ពួកគេស្ម័គ្រចិត្តសែនព្រេនយកគ្នាជាប្តីប្រពន្ធដែរ។