ពេលនេះ!!!សូដានីតា ស្លុតចិត្តអាណិត ក្រោយឃើញ ប្អូនប្រុសម្នាក់ស្រែកទ្រហ៊ោយំ ព្រោះត្រូវគេព្រួតវាយយល់ច្រឡំថាជាចោរទំរាំដឹងការពិតកុំអីអស់ច្រើនថ្នេរ(មានវីដេអូ)

កាលពីប៉ុន្មានខែមុនមានករណីប្រើអំពើហិង្សា ដោយមានប្រជាពលរដ្ឋនាំគ្នាវាយទៅលើយុវជនវ័យក្មេងមួយរូប ដែលមានការយល់ច្រឡំថាជាចោរឆក់។ ក្នុងករណីបែបនេះមានមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការប្រើហិង្សានៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យ​។ ជាក់ស្តែងនៅថ្ងៃនេះផងដែលតារាសម្តែង សូ ដានីតា បានសម្តែងក្តីអាណិត និងសំណូមពរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖


“ហុឺ! អាណិតប្អូនប្រុសម្នាក់នេះណាស់ ទម្រាំដឹងរឿង គ្នាសឹងតែទ្រោមខ្លួន។ នេះហើយ អំពើហឹង្សា កាត់ក្តីមុនច្បាប់ ដោយមិនស្តាប់អ្នកណា សួរថា តើអ្នកគិតយ៉ាងណា ? ពេលដែលអ្នកវាយធ្វើបាបគ្នាដោយគ្មានកំហុស អីសោះ។ បងប្អូនគួរបញ្ឃប់ទៅ ទោះចាប់បានចោរពិតក៏ដោយ គួរតែប្រគល់ជូនទៅខាងច្បាប់កាត់ក្តីទៅ ប្រទេសមានច្បាប់ គួរកុំបញ្ចេញកំហឹងបែបនេះអី។ ព្រោះបើយើងវាយគ្នាខុស ដែលមិនមែនចោរហើយស្លាប់បាត់បង់ជីវិតទៅ សួរថាតើអ្នកណាទទួលខុសត្រូវ ? ហើយលោកអ្នកនឹងក្លាយជាឃាតករដោយប្រយោល។ ខ្ញុំក៏ធ្លាប់ចោរលួច ចោរប្លន់ដែរ តែខ្ញុំនៅតែមិនចង់កំហឹងទេ ព្រោះសម័យ គឺទាន់ហន់ណាស់ អ្នកណាធ្វើអីទទួលភ្លាមៗ មិនចាំជាតិក្រោយនោះទេ។ ស៊ែរផងបងប្អូន ដើម្បីជួយលុបបំបាត់ អំពើហឹង្សាដោយមិនបានគិតបែបនេះ”។ គួរបញ្ជាក់ផងដែរករណីប្រើអំពើហិង្សាបែបនេះនៅតាមដងផ្លូវ កើតឡើងជាញឹកញយ រហូតដល់ដូចមានករណីយល់ច្រឡំ ទម្រាំតែដឹងការពិតគឺជនរងគ្រោះដែលត្រូវគេវាយស្ទើរតែអស់ជីវិតក៏មាន។ ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?