មិនធម្មតា!!!កក្រើកស្រុកខ្មែរទៀតហើយគ្រាន់តែឡើងផ្ទះចំណាយ ជិត១២ម៉ឺនដុល្លារ (មានវិដេអូ)

មកទល់ពេលនេះ វីដេអូស្ដីពីពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្ស និងភរិយាស្របច្បាប់ ដែលត្រូវគេអះអាងថាចំណាយជិតដល់១២ម៉ឺនដុល្លារគ្រាន់តែការចាត់ចែងពិធី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមហ្វេសប៊ុក ដោយសារតែក្នុងពិធីទាំងមូល ត្រូវគេឃើញរៀបចំឥតខ្ចោះ រហូតដល់ថ្នាក់តារាល្បីៗ ដែលបានបង្ហាញខ្លួនច្រៀងរាំក៏សរសើរមិនដាច់ពីមាត់។ តារាល្បីៗច្រើននាក់ដែលបានចូលរួមនៅក្នុងពិធី សុទ្ធតែបានចែកចាយនូវភាពអស្ចារ្យដែលខ្លួនបានឃើញនៅក្នុងពិធី បន្ទាប់ពីវីដេអូស្ដីពីពិធីមង្គលមួយនេះ ត្រូវបានគេចែកចាយយ៉ាងភ្លូកទឹកភ្លូកដីក្រោយការបង្ហោះផ្លូវការក្នុងប៉ុន្មានថ្ងៃនេះ។


តារាល្បីៗជាច្រើនរួមមាន លោកព្រាប សុវត្ថិ អ្នកនាងខាត់ សុឃីម និងកញ្ញាមាស សុខសោភា ជាដើម សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងពិធីនោះ ដោយក្រៅពីរៀបចំយ៉ាងឥតខ្ចោះលើផ្នែកពិធីករ និងដេគ័រ ក៏មានរៀបចំកងទាហានជាជួរ អោយឈររាំរែកយ៉ាងរស់រវើក ធ្វើអោយពិធីទាំងមូលពោរពេញដោយសិល្បៈឡើងផ្អើលផងដែរ។ តារាភាគច្រើនដែលបានបង្ហាញខ្លួននៅក្នុងពិធីនេះ សុទ្ធតែបានថ្លែងកោតសរសើរ បន្ទាប់ពីបានឃើញវីដេអូនេះត្រូវបានចែកចាយភ្លូកទឹកភ្លូកដី ដោយម្នាក់ៗនិយាយថានេះជាពិធីឡើងគេហដ្ឋានដ៏កម្រមួយ ដែលបានរៀបចំឥតខ្ចោះ ដោយសូម្បីតែពិធីការក៏សុទ្ធតែជាក្រុមហ៊ុនលំដាប់។