ពិតជាមិនធម្មតា៖ ប៉ុន្មានសន្លឹករបស់ រ៉េត ស៊ូហ្សាណា ឃើញហើយស្មានតែជាតារាបរទេស

តារាចម្រៀងវ័យក្មេងដែលកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យគឺអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបានចេញនូវបទចម្រៀងថ្មីជាច្រើនបទនៅក្នុងផលិតកម្មហង្សមាស។​ ហើយសព្វថ្ងៃនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏មានការមម៉ាញឹកជាខ្លាំងដោយចេញទៅប្រគុំខនសឺតមិនដែលដាច់ និងទទួលបាននូវការថតស្ពតជាច្រើន។


ដោយ កញ្ញា រ៉េត ស៊ូហ្សាណា មានការរៀបចំខ្លួនតុបតែងខ្លួនប្លែកៗ តាមបែបយុវវ័យដែលធ្វើ រូបនាង មានសម្រស់កាន់លេចធ្លូជាងមុនទៅទៀត។ ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះរូបមួយសន្លឹកជាមួយនឹងស្ទាយតុបតែងខ្លួនស្រាលៗ តែបែរជាធ្វើឲ្យសម្រស់របស់នាង ស្អាតប្លែក និងធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា សម្រស់របស់កញ្ញា រ៉េត ស៊ូហ្សាណា ស្រដៀងនឹងតារាបរទេស៕ ចង់ដឹងថាដូចយ៉ាងណាសូមមើលរូបខាងក្រោមនេះ៖