មិនគួរអោយជឿ!!! ម្ចាស់ដើមការមួយនេះ រក្សារូបរបស់នាយកុយ ទុកតាំងពីឆ្នាំ១៩៨៣ រហូតដល់ ២០១៨ នេះ មានរយៈពេល៣៥ឆ្នាំ

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផ្លូវការមួយរបស់លោកពូ កុយ ដែលគាត់បានបង្ហោះរូបប៉ុន្មានសន្លឹកដែលម្ចាស់ដើមការម្នាក់បានរក្សារូបរបស់គាត់ក្នុងពិធីកាត់សក់កូនក្រមុំកំលោះ តាំងពីឆ្នាំ១៩៨៣ រហូតមកដល់សព្វថ្ងៃនេះ បើគិតទៅមានរយៈពេល ៣៥ឆ្នាំទៅហើយ។ ក្នុងនោះផងដែរលោកពូ កុយ ក៏បានសរសេរសារមួយបញ្ជាក់ផងដែរថា៖


“អរគុណលោកដើមការដែលបានថែរក្សាទុករូបថតក្នុងពិធីកាត់សក់នៅឆ្នាំ83រហូតដល់ឆ្នាំ2018កាត់សក់គាត់ហើយដល់កូនអីឡូវដល់ចៅទៀតអរគុណសូមអោយកូនក្មួយរកសុីមានបានចឹងកុំភ្លេចនាយកុយកាត់សក់/012970007/011853853(អរគុណ”៕