ស្ទើរតែមិនជឿ!!ចោលតំណែងគ្រប់គ្រងជើងហោះហើរចេះ៤ភាសា មករត់កង់៣ ព្រោះ២យ៉ាងនេះ

បើ​មើល​តែ​សំបក​ក្រៅ​គឺ​សាមញ្ញ​បំផុត​ ត បើ​ចំណាយ​ពេល បន្តិច​ដើម្បីជជែក​ជាមួយ​ នោះអ្នក​នឹង បាន​ដឹងរឿង មួយ​ចំនួន​ដែលនឹកស្មាន​មិនដល់។​ បុរស​អ្នក​រត់​រ៉ឺម៉ក​កង់បី​ឥណ្ឌា​ម្នាក់​ចេះ​ដល់​ទៅ​៤ភាសា​​គឺ៖ភាសា​អង់គ្លេស​ ជប៉ុន​ ថៃ​ និង​ភាសា​បារាំង​ កម្រិត​អាច​ប្រើ​ការបាន​។ ​ នោះ គឺ​លោក​ រឿន​​ ពិសិដ្ឋ​ ជា​អតីត​អ្នកគ្រប់គ្រង​ជើង​ហោះហើរ (Flight Operation) ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍១​។ ​សព្វថ្ងៃ​លោក​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ។ ​ហេតុផល​២យ៉ាង​ដែល​ជំរុញចិត្ត​លោក​ឲ្យ ចាប់​យក​របរ​នេះ ដោយ​មិន​ខ្វល់​ពី​ការ​និន្ទា៖

១. ស្រលាញ់​ការងារ​សាមញ្ញ​ៗ​ និង​មាន​ពេលវេលា​ឯកជន

លោក ជា​មនុស្ស​ដែល​ចូលចិត្ត​សេរីភាព​ផ្ទាល់ខ្លួន​ច្រើន​ មានន័យថា​ ចង់​សម្រាក​ គឺ​សម្រាក​បាន។​ ដូច្នេះ​បើ ធ្វើការ​ឲ្យគេ​គឺ ពិបាក​ណាស់​ព្រោះដាច់ខាត​យើង​ត្រូវគោរព​តាម​គោលការណ៍​ស្ថាប័ន​គេ។ ​លោក​រឿន​ ពិសិដ្ឋ​ បាន​សម្រេចចិត្ត​ប្ដូរ​ការងារ​ពី​ក្នុង​ការិយាល័យ​មាន​ម៉ាស៊ីន​ត្រជាក់​ល្ហឹម ​មានតំណែង ​និង​ចំណូល​ច្រើន​គួរសម​សឹង​មិនគួរ​ឲ្យជឿ​ ហើយ​លោក​ងាកមកចាប់​របរថ្មី​ហាល​ក្ដៅ​ហាលខ្យល់។​ ដំបូង​ឡើយ​ លោកមាន​ភាពអៀនខ្មាស​ និង​ទទួលបាន​ការរើសអើង​ពី​មិត្តភក្ដិ​ខ្លះដែរ​ តែលោក​ព្យាយាម​ជម្នះ​ស្រប​ពេលមាន​បញ្ហាផ្ទាល់ខ្លួន​ផ្សេងទៀត។​

​លោក រឿន​​ ពិសិដ្ឋ​

២. ចង់ មាន​ជំនួញ​ដែល​ខ្លួន​ស្រលាញ់​ដោយ​ចាប់ផ្ដើម​ពីការងារ​តូចតាច

​ជាមនុស្ស​ដែល ស្រលាញ់​អ្វីៗ​សាមញ្ញ​ស្រាប់​ បូកផ្សំ​នឹង​ទេពកោសល្យ​ពីធម្មជាតិ​ គឺរួសរាយ​រាក់ទាក់​ និង​ចេះ​ភាសាបរទេស​ច្រើន​ផង​ អនាគត​លោកចង់​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ។​ លោក ​រឿន​ពិសិដ្ឋ​ ចង់​មាន​កន្លែង​ការងារ​គ្រប់គ្រង​ខ្លួនឯង​ និង​ដើម្បីជួយ​ផ្ដល់​ការងារ​ដល់អ្នកដទៃ​ទៀតផង​ដែរ។​ លោក​ធ្លាប់មាន​បទពិសោធ​ការងារ​ផ្នែក​ទេសចរណ៍​នៅខេត្ត​សៀមរាបប្រមាណ១០ឆ្នាំមុន​ តែ​មិន​ទទួល​ជោគជ័យ។ បរាជ័យ​ការងារមែន​តែ​កាលនោះ​មានភ្ញៀវ​ទេសចរណ៍​បរទេស​ចម្រុះ​ជាតិសាសន៍ ​ស្រលាញ់រាប់អាន​ច្រើន។ លោក​ ពិសិដ្ឋ​ រំលឹក ថា​មានភ្ញៀវ​ខ្លះ​ធ្លាប់បាន​ជូនប្រាក់​លើកទឹកចិត្ត​លោកចន្លោះ​ពី៣០០ដុល្លារ រហូតដល់១០០០ដុល្លារ​ក៏មាន ពេល​នាំភ្ញៀវ​​ដើរកម្សាន្ត​ម្ដងៗ។


លោក ​រឿន ​ពិសិដ្ឋ ជា​អតីត​អ្នកបម្រើ​ការងារ​ ផ្នែក​គ្រប់គ្រង​ជើង​ហោះហើរ (Flight Operation)​ និង​ធ្លាប់ បាន​ចូលរួម​សិក្សា​​វគ្គ បណ្ដុះបណ្ដាល ​ខ្លី១​ផ្នែក​នេះ​នៅ ប្រទេស​សិង្ហបុរី​ កាល​ពី​ចន្លោះ​ឆ្នាំ​២០១៦៕

រូបថតកាលលោកនៅធ្វើការក្នុងក្រុមហ៊ុនអាកាសចរណ៍