ក្រោយដឹងការពិតញាក់សាច់!!មូលហេតុដែលប្រពន្ធដាក់ ខ្សែកមាស ចិញ្ជៀនមាស ខ្សែដៃមាស ចូលទៅក្នុងមឈូសប្តី ដែលមានតំលៃរាប់លានដុល្លារ

វេបសាយបរទេសបានរាយការណ៍ពីការវិភាគវែកញែកនៅក្នុងបណ្ដាញសង្គមអំពី ពិធីបុណ្យសពរបស់លោក ឆឺរ៉ន សាក់ឌីអូ សេដ្ឋីអ្នកជំនួញពាក់ព័ន្ធនឹងរថយន្តនិងអចលនទ្រព្យ វ័យ ៣៣ឆ្នាំ ជនជាតិ Trinidad កាត់ Tobago ដែលត្រូវបានគេបាញ់ស្លាប់នៅចំពោះមុខសាច់ញាតិក្នុងក្រុង ឆាលីវីន កាលពីថ្ងៃទី ២៦ មិនា កន្លងមក ដោយភរិយរបស់លោក សាក់ឌីអូ បានរៀបចំពីធីបុណ្យសពយ៉ាងធំសម្បើម ។

របាយការណ៍បានបញ្ជាក់ថា ភរិយារបស់លោក សាក់ឌីអូ ដែលកំពុងសោកសៅខូចចិត្តជាមួយការស្លាប់របស់ស្វាមីយ៉ាងខ្លាំងនោះ បានរៀបចំពិធីបុណ្យសពដ៏ធំ ដោយបាននាំយកខ្សែកមាស ចិញ្ចៀនមាស ខ្សែដៃមាស មកបំពាក់លើសពរបស់ស្វាមី ជាពិសេសមឈូសដែលដាក់សពនោះមានតម្លៃដល់ទៅ 50,000 ដុល្លារ ។ ហើយមូលហេតុដែលប្រពន្ធគាត់ធ្វើដូច្នេះ ព្រោះដោយសារតែ ប្តីគាត់មុនស្លាប់បានផ្តាំថា អោយយកខ្សែក ខ្សែដៃ និងចិញ្ជៀន ដែលគាត់ស្រលាញ់កប់ទៅជាមួយផង ៕


ក្រោយពីការបាត់បង់ជីវិត លោក សាក់ឌីអូ បានទុកមរតកមានទឹកប្រាក់ចំនួនរាប់រយលានដុល្លារអោយភរិយានិងកូន ២នាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសនៅមិនទាន់អាចចាប់អ្នកដែលលបបាញ់ប្រហារអ្នកជំនួញរូបនេះបាននៅឡើយទេ ៕