មហាថោកទាបណាស់ !! បបួលអ្នកគ្រូក្រមុំដេីរលេង លុះទៅដល់កន្លែងស្ងាត់ក៏ចាប់រំលោបរហូតដល់បាន……

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ម្នាក់​ជា​គ្រូ​បង្រៀន​​នៅ​សាលា​ចិន​បាន​មក​ដាក់​ពាក្យ​ប្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​ថា មាន​សិស្ស​ម្នាក់​បាន​ចាប់​គាត់​រំលោភ ខណៈ​ពេល​នាំ​គ្នា​ដើរ​លេង ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​៥ មេ​សា ស្ថិត​នៅ​ចំណុច​ជើងភ្នំ​កំពង់ត្រាច ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​ចិន មុខ​របរ​គ្រូបង្រៀន ចំណែកឯ​ក្មេង​ប្រុស​សង្ស័យ​ឈ្មោះ ទឹម លី​ធាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ E រៀន​នៅ​សាលា​ចិន​ខាងលើ មាន​ទីលំនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​។

បើ​តាម​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ម៉ោង​ប្រហែល​៥​ជាង​ពេល​ល្ងាច ជនសង្ស័យ​បាន​បបួល​រូប​គាត់​ទៅ​ដើរ​លេង រួច​រូប​គាត់ និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនសង្ស័យ​តែ​២​នាក់​ទៅ​ដល់​កែប ក្រោយ​ពេល​ជិះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​នេះ​បាន​ចាប់រំលោភ​រូប​គាត់​រហូត​សម្រេច ក្រោយមក​ជនសង្ស័យ​ក៏​ដឹក​គាត់​មក​ដល់​សាលា​ចិន​វិញ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្តង​។ លុះ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា​នេះ គាត់​ក៏​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​តាម​ចាប់​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​​នៅ​ព្រឹក​ថ្ងៃទី​០៦ មេសា វេលា​ម៉ោង១១​ព្រឹក ​លោក​អធិ​ការ​ស្រុក​កំពង់ត្រាច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​​ចោទ​ប្រកាន់​មែន ។ ក្រោយ​ពី​ជនសង្ស័យ​សារភាព​ហើយ លោក​អធិការ​ស្រុក​កំពង់ត្រាច នឹង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ។