គាត់បានចូលមកហូបមីហាងខ្ញំុជារៀងរាល់ថ្ងៃ! ខ្ញុំមិនបានគិតអ្វីពីគាត់ទេ ស្រាប់តែ គាត់ហ៊ានសូមខ្ញំុធ្វើជាមិត្តស្រី រួចនំាខ្ញំុទៅផ្ទះរបស់គាត់ ! ការពិតទាំងអស់ត្រូវលាតត្រដាងចេញធ្វើអោយទឹកភ្នែកហូរទឹកភ្នែកមិនដឹងខ្លួន!!

ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់ស្ត្រីម្នាក់។ ដែលនាងបាន​សរសេររៀបរាប់រឿងរ៉ាវរបស់នាងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។

នាងគ្រាន់តែជាអ្នកលក់គុុុុយទាវម្នាក់ ដែលបន្តការងារនេះពីម្តាយរបស់នាង។ មុខរបរនេះ បានជួយអោយគាត់មានលទ្ធភាពចិញ្ចឹមម្តាយដែលកំពុងមានឈឺរំារៃនិងជួួយប្អូនប្រុសរបស់
នាងកំពុងបន្តការសិក្សានៅឯមហាវិទ្យាល័យ។
ប្រសិនបើមានអាកាសធាតុល្អ គាត់អាចលក់បាន 1,000-1,500 បាតក្នុងមួយថ្ងៃ។គាត់គ្មានមុខរបរអ្វីក្រៅពីប្រកបរបរនេះហើយមានទីតំាងតាមចិញ្ចើមផ្លូវ ជាមួយរទេះ ដែលមាន 2-3 តុសម្រាប់អតិថិជន។

គាត់បាននិយាយថាកន្លែងរបស់គាត់មានភ្ញៀវជាប្រចំា។ អ្វីដែលចំឡែកនោះ មានបុរសម្នាក់
តែងតែចូលមកហូបមីនិងគុយទាវរបស់គាត់ ជាប្រចំាថ្ងៃ អស់រយះពេលប្រំាខែមកហើយ។
គាត់មិនបានចាប់អារម្មណ៏អ្វីទេចំពោះបុរសម្នាក់នោះ​ដោយសារតែគាត់គិតថា
គឺបុរសម្នាក់នោះជាអតិថិជនធម្មតា ដូចភ្ញៀវទូទៅ។ណាមួយប្រហែលជាបុរសនោះ
ខ្ជិលធ្វើម្ហួមនៅផ្ទះ​ទើបចេញមកហូបនៅខាងក្រៅ។

រាល់ពេលដែលបុរសនោះមក តែងតែហៅនាងអោយមកអង្គុយនិយាយលេងជាមួយគាត់។
រហូតដល់ថ្ងៃមួយគាត់ស្រាប់តែសួរនាងថា៖ “មានមិត្តប្រុសរឺនៅ?” ។ នាងមិនបានឆ្លើយតបទៅ​ វីញភ្លាមៗនោះទេ មួយសន្ទុះក្រោយមកទើបនាងបានឆ្លើយថា”ខ្ញុំមានតែប្អូនប្រុស និងម្តាយ វាគ្រប់គ្រាន់ហើយសំរាប់ជីវិតរបស់ខ្ញំុ​​”នាងបន្តថាតើ​មាននរណាម្នាក់​ដែលចាប់អារម្មណ៏​ជាមួួយក្មេង​ស្រីដូចជាខ្ញុំ?” នាងនិយាយបែបកំប្លែងដោយមិនគិតច្រើនពេក។ ភ្លាមនោះស្រាប់តែបុរសម្នាក់នោះបានប្រែមុខមាត់ហាក់ដូចជាមិនអាចទទួលយកនូវការនិយាយ

។ បុរសបាននិយាយ”ខ្ញុំមកទីនេះគ្រាន់តែចង់ឃើញ ស្នាមញញឹម!របស់នាងតែប៉ុណ្ណោះ ។ និយាយរួចបុរសចំឡែកក៏បានដើរចេញទៅបាត់។នាងបានគិតថាបុរសម្នាក់នោះនឹងមិនចូលមកហាងនេះជាថ្មីម្តងទៀតទេ
ប៉ុន្តែនៅថ្ងៃបន្ទាប់ក៏បានឃើញ គាត់ចូលមកក្នុងហូបមីដូចមុននិងបានជួយធ្វើការនាងទៀត។

នាងបានបន្តទៀតថា បុរសម្នាក់នោះបាត់មិនបានហូបអស់រយះពេលយូរ
ហើយនាងបានគិតថាបុរសម្នាក់នោះអាចមានការណាត់ជួបមួយឬប្រហែលភ្ជាប់ពាក្យ។
បន្ទាប់ពីការគិតរបស់នាងស្រាប់តែបុរសចំឡែកនោះលេចមុខមក ជាមួយបាច់ផ្កា រួចលុចជង្គង់
មុខនាងហើយបានសូមនាងរៀបការ ភ្លាមនោះនាងបានស្រក់ទឹកភ្នែក​​
និងយ៉ាងឆាប់រហ័សបានសម្រេចចិត្តដើម្បីឆ្លើយ .. ហើយទីបំផុតពួកគេទាំងពីរមានស្នេហា!

បុរសម្នាក់បានសម្រេចចិត្តដើម្បីអញ្ជើញនាងទៅជួបនៅផ្ទះឪពុកម្តាយរបស់គាត់។ ពេលទៅដល់ផ្ទះបុរសនោះនាងមានអារម្មណ៏ភ្ញើកផ្អើលយ៉ាងខ្លាំងដោយសារ
ផ្ទះរបស់បុរសនោះជាភូមិគ្រឹះសំបូរបែបមិនខ្វះអ្វីទំាងអស់ អ្វីដែលនាងកាន់តែឆ្ងល់គឺ​បុរសម្នាក់នោះមិន​ដែលបានប្រាប់នាងថាគាត់ជានរណា គាត់បានធ្វើខ្លួនដូចមនុស្សធម្មតា​បានដោយសារ គាត់ត្រូវបានគេស្លៀកពាក់ធម្មតានិងមិនចេះប្រកាន់វណ្ណាះ។

ខណះពេលដែលនាងបានជួយឪពុកម្តាយរបស់គាត់
នៅ​ពេលនេះ​​នាងមាន​អារម្មណ៏ហាក់ដូចជាធ្លាប់ជួបពួកគាត់កាលមុន នៅកន្លែងដែលនាងលក់។ ភ្លាុមនោះគាត់បានសួរថានូវចំាតាយាយចាស់ពីរនាក់នឹងអត់ដែលវង់វេងហើយចូល
ហូបមីនិងគុយទាវហើយអត់អោយលុយ ម្តាយរបស់គាត់បានសរសើរថានាងមានទឹកចិត្តល្អ
សូម្បីតែជេរប្រមាថឬដេញពួកគាត់ដែលញុំបស៊ុបគុយទាវដោយគ្មានការប្រាក់។ ព្រមទំាងជួរយកម្តាយឪពុករបស់គាត់បានទៅស្ថានីយ៍ប៉ូលីសឱ្យជួយសាច់ញាតិទទួលបានមកវិញ។
គាត់ដឹងពត៏មានពីប៉ូលីសថានាងជួយម្តាយរបស់គាត់។ នេះជាហេតុផល ដែលបុរសចំឡែកបានសម្រេចចិត្តទៅបរិភោគមីក្នុងហាងរបស់នាងរៀងរាល់ថ្ងៃ។

គាត់បន្តថាគាត់ដូចជាអារម្មណ៏អាណិតនាងតំាងពីថ្ងៃដែលគាត់ចូលទៅញាំុមីនៅថ្ងៃដំបូងហើយ
គាត់បានគិតថានាងជាផ្នែកមួយនៃជីវីតរបស់គាត់។
បន្ទាប់មកពួកគាត់ទំាងពីរបានរៀបការ និងរស់នៅប្រកបដោយសុភមង្គល។

អត្តន័យអប់រំ៖
– នាងគឺជាមនុស្សល្អព្រោះគាត់ មានទំនួលខុសត្រូវខ្ពស់សំរាប់គ្រួសារ​។
– ការស្រឡាញ់គឺមិនសំខាន់ត្រង់ស្អាតរឺមិនស្អាតទេ សំខាន់បំផុតអត្តចរិត ។
– ចេះតបគុណទៅអ្នកដែលបានធ្វើល្អមកលើកខ្លួន។