មានរឿងអ្វីបានជាលោក!!!ជា វណ្ណារិទ្ធ បន្ទាប់ពីបាត់កាបូបលុយប្រ៊េន ម៉ាក LV Original ពេលនេះដឹងថាអ្នកណាយកហើយ ហើយលោកបានបោះសម្តីថា..

ពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័ន គឺលោក ជា សុវណ្ណារិទ្ធ ដែលប្រិយមិត្តជាច្រើនបានស្គាល់ថា ជាបុរសម្នាក់ដែលរស់រាយរាក់ទាក់ មានភាពកំប្លុ​​កកំ​ប្លែ​​ង និងពូកែលេងសម្ដី មិនត្រឹមតែប៉ុន្នោះ លោក ជា សុវណ្ណារិទ្ធ ក៏ជាស្វាមី និងឪពុក គំរូ ក្នុងរង្វង់គ្រួសារលោកផងដែរ។


ដោយឡែកកាលពីម្សិលមិញ មហាជន និងអ្នកគាំទ្ររបស់ លោក ជា សុវណ្ណារិទ្ធ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិនធ្លាប់ឃើញលោកប្រើពាក្យសំដីធ្ងន់ៗបែបនេះពីមុនមកទេ។ ដោយបញ្ហានោះ គឺ លោក ជា សុវណ្ណារិទ្ធ បានបង្ហោះសារនៅក្នុងគណនីអ៊ីនស្តាក្រាម អំពីជនម្នាក់ដែលដំបូងធ្វើឲ្យលោកទុកចិត្ត បន្ទាប់មកក៏ស្រាប់តែហ៊ានលួចដូរយកកាប៉ូប ប្រ៊េន ម៉ាក LV Original របស់លោក ដោយដាក់ជំនួសវិញនៅកាប៉ូបអន់ ហើយគេចខ្លួនបាត់។


ជាក់ស្ថែង ពិធីករដែលកម្រលេងសម្តីធ្ងន់ៗពីមុនមក គឺ លោក ជា សុវណ្ណារិទ្ធ បានបង្ហោះសាររៀបរាប់ថា:



ម្នាក់នេះ Ah Ya ពិតជាកំពូលមនុស្សថោកទាប ពុតត្បុត សាហាវមែន មើលមុខហើយប្រយត្ន័ប្រយែងផង ជាពិសេសរបស់មានតម្លៃ និង លុយកាក់ វាហ៊ានលួចរបស់ដែលខ្ញុំមិនទាន់បានប្រើ ហើយយករបស់ចាស់ពីណាមកមិនដឹងមកប្តូរ ស្តាយចិត្តហួសថ្លែង កុំអោយអញ ជួបមុខអោយសោះ ។
មានបញ្ហាជាមួយអ្នកណាក៏វាធ្វើដូចធម្មតាដែរ តែវាមានគំរោងការរបស់វា ល្បិចវាមកនៅក្បែរយើងដំបូងឧស្សាហ៍ រហ័សរហួន អោយលុយមិនចង់យក ពេលដែលយើងទុកចិត្តវាចាប់ផ្តើមប្រើល្បិច នេះ ល្បិចនោះដែលយើងនឹកស្មានមិនដល់ អ្នកណាខ្លះមានបញ្ហាជាមួយវា តោះហែកម្នាក់បន្តិចមកអោយពិភពលោកបានដឹងផង កុំអោយវាហុឺហាពេក មីចោរ High Show No Income នេះវើយ ។