អីយ៉ាស់!!!បាត់មុខមួយរយៈធំ ទីបំផុត លោក ប៊ុន សក្ដិ បង្ហាញមុខជាថ្មីបង្កការភ្ញាក់ផ្អើល (វីដេអូ)

សិល្បៈ៖ តារាចម្រៀងមុខមាំ ប៊ុន សក្ដិ ក្រោយពីបាត់មុខរយៈធំ ស្រាប់តែមុននេះ មានអ្នកលេងហ្វេសប៊ុកជាច្រើន ភ្ញាក់ផ្អើលក្រោយពីបានឃើញលោកបង្ហាញមុខជាថ្មីម្ដងទៀតក្នុងបទចម្រៀងចូលឆ្នាំថ្មី របស់ផលិតកម្ម សាន់ដេ ។

គេសង្កេតឃើញថា លោក ប៊ុន សក្តិ ស្ទើរតែធ្វើឱ្យអ្នកគាំទ្រភ្លេចមុខក្រោយពីចូលក្នុងផលិតកម្មសាន់ដេមួយរយៈធំ ប៉ុន្តែមុនបាត់មុខ លោកក៏បានសាងឈ្មោះល្បីតាមរយៈបទ «ភ្នំពេញ និងកំពង់ចាម» ដែលជាស្នាដៃនិពន្ធទំនុកចម្រៀងរបស់លោក ខេមរៈ ភារុណ ។

បទចម្រៀងដែលទើបតែចេញកាលពីប៉ុន្មានម៉ោងក្នុងផលិតកម្មសាន់ដេនេះដែរ មានចំណងជើងថា «ជូួបជុំគ្រួសារថ្ងៃចូលឆ្នាំខ្មែរ» ជាបទមរតកដើម សម្រួលតន្ត្រីដោយលោក គង់ ពិសិដ្ឋ ។
សូមបញ្ជាក់ដែរថា លោក ប៊ុន សក្ដិ បានធ្វើឱ្យអ្នកគាំទ្រស្គាល់ច្បាស់តាមរយៈបទចម្រៀងជាច្រើនបទកាលជ្រកនៅទ្រនំ ផលិតកម្ម SSB ប៉ុន្តែបទដែលធ្វើឱ្យលោកទទួលភាពល្បីល្បាញខ្លាំងគឺបទ «ទឹកភ្នែកអ្នកស្រែ» «ជិះក្របី» និង «សន្យាគ្រាមុន» ជាដើម ។ ក្រោយមក លោកក៏បានផ្លាស់មកច្រៀងនៅក្នុងផលិតកម្ម សាន់ដេ ដោយទទួលបានភាពជោគជ័យខ្លាំងតាមរយៈបទ «ភ្នំពេញនិងកំពង់ចាម» ប៉ុន្តែបទក្រោយៗមកដូចជាមិនទទួលបានការគាំទ្រសោះ រហូតដល់បាត់មុខតែម្ដង ៕