អូហូ !! កញ្ញា គង់ វង្សយ៉ាទី នៅពីតូចមើលទៅកាចឆ្នាស់គួរអោយស្រឡាញបែបនេះសោះ……

បច្ចុប្បន្នតារាសម្ដែង និង ជាពិធីការីនី ដែលពោរពេញដោយវោហាស័ព្ទ និង មានប្រជាប្រិយភាពប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV គង់ វង្សយ៉ាទី ត្រូវបានទស្សនិកជនជាច្រើនលាន់មាត់សរសើរ ថានាងមានសម្រស់ស្រស់ស្អាតសាច់សខ្ចីមិនចាញ់តារាផ្សេងៗប៉ុន្មានទេ។

គេធ្លាប់តែឃើញរូបរាងសម្រស់ពេញវ័យគួរឲ្យទាក់ទាញរបស់ គង់ វង្សយ៉ាទី ប៉ុន្ដែមិនដឹងថាកាលនៅពីក្មេងតារាស្រីម្នាក់នេះ Cute គួរឲ្យស្រឡាញ់ប៉ុណ្ណានោះទេ? ទើបតែថ្មីៗនេះនាងបានទម្លាយរូបភាពកាលពីនៅក្មេងតាមបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ក្នុងវិស័យសិល្បៈនាងកំពុងមានភាពមមាញឹក ដូចជាការសម្ដែងរឿង និង ថតស្ប៉តអាពាហ៍ពិពាហ៍ ដោយសារតែនាងមានទឹកមុខស្រស់គួរឲ្យស្រឡាញ់។ តោះ!យើងទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖