ខឹងរឿង​លេង​ប្រដាប់ភេទ !!! ចាប់ជើង​ក្មេង​បោក​ ដូច​សត្វធាតុ​ ហើយរត់គេចខ្លួនបាត់

ខេត្តកោះកុង៖ មានករណីហិង្សាបង្កររបួសស្នាមលើកុមារកាលពីវេលាម៉ោង ១៤និង៥០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុចភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បង្ករឡើងដោយឈ្មោះ ហយ សាំងផ្លាកេត ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានចាប់ក្មេងឈ្មោះ សាត សុឃីម ភេទប្រុស អាយុ ៥ឆ្នាំ គ្រវីបោកផ្ទប់ទៅនឹងគំនកាកក្តាម ក្បែរគល់ដូង បណ្តាលឱ្យក្មេងរងគ្រោះលើផ្ទៃមុខជាទម្ងន់ ពេលនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ក្រោយធ្វើសកម្មភាពរួច ជនល្មើសក៏បានរត់គេចខ្លួនបាត់។

មូលហេតុ ដែលបណ្តាលឲ្យជនរងល្មើស ប្រព្រឹត្តអំពើហិង្សាលើកុមាររងគ្រោះ ដោយសារកុមាររងគ្រោះ បានចាប់លេងប្រដាប់ភេទ កូនរបស់ជនល្មើស រហូតដល់ចេញឈាម ក្រោយមកជនល្មើសមានកំហឹង ក៏បានចាប់កុមាររងគ្រោះ បោកផ្ទប់ជាមួយគំនកាកក្តាម ដែលនៅក្បែរគល់ដូងតែម្តង.

ករណីនេះ កំលាំងជំនាញយើង កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់។