នេះហើយបានគេហៅថាលោកកូនមែន !! ធានាថាទប់ទឹកភ្នែកមិនជាប់ ពេលមើលរឿងខ្មែរមួយនេះចប់

យើងដឹងគ្រប់គ្នាហើយថា ឪពុកម្ដាយឯណាដែលមិនស្រឡាញ់កូន បើទោះបីជាពេលខ្លះ គាត់ស្ដីបន្ទោសអោយយើងក៏ពិតមែន ក៏យើងមិនត្រូវមានការខិឹងគាត់វិញដែរ ពីព្រោះគោលបំណងរបស់គាត់តែងតែចង់អោយយើងបានល្អ ។

លើសពីនេះទៀត គាត់មិនដែលចង់បានអ្វីពីយើងវិញនោះទេ ។ អ្វីដែលលោកចង់បាន គឺលោកអ្នកមានគុណទាំងពីរតែងតែចង់អោយកូនៗទំាងអស់គ្នាចេះមើលថែរក្សាគ្នាទៅវិញទៅមក នៅពេលដែលពួកគាត់លែងមានជីវិតនៅលើផែនដី។

យ៉ាងណាមិញ ក្នុងនាមយើងជាកូនៗ យើងគប្បីគួរតែមានការគិតគូពីគាត់វិញខ្លះផង ពីព្រោះការយកចិត្តទុកដាក់របស់យើងម្នាក់ ៗ ពីតជាមានន័យយ៉ាងជ្រាលជ្រៅសម្រាប់ពួកគាត់ ។ ដូចនេះហើយយើងគួរតែធ្វើបុណ្យតបស្នងគាតវិញផង (ទាន់ខែភ្លឺ) ។

ថ្ងៃនេះដែរយើងនឹងណែនាំបងប្អូនទំាងអស់គ្នាទៅមើលវីដេអូអប់រំមួយដែលមានចំណងជើងថា ធ្វើបុណ្យទាន់ខែភ្លឺ ។ យើងសង្ឃឹមថាវីដេអូនេះនឹងជួយដល់ម្តាយឪពុកមួយចំនួនទទួលបាននៅការតបស្នងពីកូនៗ របស់ពួកគាត់វិញ ទាន់ពេលដែលជីវិតគាត់នៅមាន​។




សូមទស្សនាវីឌីអូ

សូមចែករំលែកអោយមនុស្សជាទីស្រលាញ់របស់អ្នកបានមើលកំសាន្តផង សូមអរគុណ!