អានហើយហូសចិត្ត! ស្រី​ស្អាត​​ម្នាក់​​ត្រូវ​បាន​គេ​​ចាប់​​ធ្វើ​​​បាបទាំង​ពុំ​ដឹង​ខ្លួន ពេលនាងស្រវឹង ដោយថតរូបរបស់នាង…

ស្រី​ស្អាត​ស្រវឹងធ្លាក់ភ្នែក​ម្នាក់ បាន​កំពុង​ល្បី​សុះសាយ​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចែករំលែក​រូបថត បង្ហាញ​ពី​ទិដ្ឋភាព​ស្រី​ស្រស់​ស្ថិតក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ក្រហម​រូបនេះ ស្រវឹង​ជោគជាំ​រហូត​ពុំ​អាច​គ្រប់គ្រង​ស្មារតី​លែង​បាន ដែលជា​ឱកាសល្អ សម្រាប់​មិត្តៗ​ភក្តិ​របស់​នាង​ធ្វើបាប​នាង​ក្នុង​រូប​គួរ​ឲ្យ​អស់សំណើច​បែបៗ​នេះ​តែម្តង ។​

ពិតណាស់ មិត្តភក្តិ​របស់​នាង​បាន «​អូស​» នាង​ទៅកាន់​ទីតាំង​ផ្សេងៗ និង​សូម្បី​នៅក្នុង​បន្ទប់ ដើម្បី​ថតរូប​លេងសើច​សប្បាយៗ ខណៈ​នាង​ពុំ​ដឹងខ្លួន​ថា​នឹងមាន​អ្វីៗ​កើតឡើង ។​

ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​រិះគន់​ស្រី​ស្រស់​នេះ ដែល​ផឹកស៊ី​លើស​កំរិត និង​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង ។ អ្នក​ដទៃទៀត​ក៏បាន​រិះគន់​ទៅលើ​មនុស្ស​ដែល​ស្ថិតនៅ​ពីក្រោយ​រូបភាព​ទាំងនេះ ដោយ​និយាយថា ពួកគេ​គួរតែ​ចេះ​គោរព​ភាព​ឯកជន​របស់​នាង ។​

​យ៉ាងណាក៏ដោយ អត្ថបទ​នេះ​មាន​គោលបំណង ក្រើនរំលឹក​ដល់​អ្នកចូលរួម​ពិធី​សប្បាយៗ ជាពិសេស​ស្ត្រីៗ សូមកុំ​ពិសា​រគ្រឿង​ស្រវឹង​ច្រើន​ហួស​កំរិត​គ្រប់គ្រង​ខ្លួនឯង ព្រោះថា នេះ​គ្រាន់តែ​កើតឡើង​ជាការ​លេងសើច ចុះបើ​មាន​ជនខិលខូច​ប្រព្រឹត្ត​អ្វីៗ​មិនគួរ​គប្បី តើ​វា​យ៉ាងណា​!? ៕