គួរអោយរំភើបខ្លាំងណាស់!!! VAN NISTELROOY ​ដល់​អង្គរវត្ត​ភ្លាម ថតរូបបង្ហោះ​អួត​មិត្តភ័ក្ដិ​ភ្លែតតែម្តង

កាលពីម្សិលមិញនេះ គេឃើញក្នុងហ្វេសប៊ុកផេករបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហោះសារ និងរូបភាពមួយសន្លឹករបស់ អតីតកំពូលជើងឯកខ្សែប្រយុទ្ធក្រុមបីសាចក្រហម MANCHESTER UNITED ព្រមទាំងសរសេរសារមួយថា៖ “Welcome Van Nistelrooy to Angkor Wat.”។
ក្នុងនោះផងដែរគេក៏បានឃើញលោក Ruud van Nistelrooy បាន​បង្ហោះរូបមួយសន្លឹក​នៅ​លើ Instagram ​ផងដែរ ​កាល​ពី​ម្សិលមិញនេះ ​ដើម្បី​ជា​ការ​បង្អួត​ដល់​មិត្ត​ខ្លួន​ដទៃ​ទៀត ដែល​មិន​បាន​មក​លេង​នៅ​អង្គរ​វត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ​ក៏​បាន​សរសេរ​អក្សរ​អង់គ្លេស​មួយ​ឃ្លា​ផង​ដែរ​ថា “Orkun Charon Kamphuchia! Thank you very much Cambodia!🙏🙏❤️❤️” ។


លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់គាត់​ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥០ គ្រាប់​ក្នុង ២១៩ ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប​នេះ​។ កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ល្បីឈ្មោះ​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ដែល​លោក​បាន​បង្ហាញខ្លួន​ចំនួន ៨១ លើក ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៦០ គ្រាប់​៕