មើលហើយញាក់សាច់ទ្រើតៗ !!! ក្មេងស្ទាវពីរក្រុម ដេញកាប់គ្នា បាញ់គ្នា ទាំងកណ្តាលថ្ងៃត្រង់ ដូចក្នុងរឿងហុកកុង…មានវីដេអូ

ហេតុការណ៍រន្ធត់មួយនេះបានបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ Báo Công an nhân dân ជាហេតុការណ៍ក្រុមក្មេងស្ទាវ ២ក្រុម ដេញកាប់គ្នាកណ្ដាលថ្នល់ ដោយក្រុមមួយបើកឡានម៉ាក Nissan និងមួយក្រុមទៀតបើកឡានកាមេរីតូច ពណ៌ខ្មៅ និងម៉ូតូ ។ ហេតុការណ៍កើតឡើងនៅទីក្រុង ដុងណាយ ប្រទេសវៀតណាម ។


ក្រុមក្មេងស្ទាវដែលមកជាមួយឡាន Nissan កើតមានពាក្យសម្ដីឈ្លោះប្រកែកគ្នាដាល់គ្នាជាមួយគូជម្លោះនៅមាត់ផ្លូវ ។ ក្រោយមកបានយកដាវពីមិត្តដែលចុះពីឡាន Nissan ដើម្បីមកកាប់គ្នា តែខាងគូជម្លោះបែរជាមានកាំភ្លើងដល់ទៅ ២ដើម ដោយបុរសពាក់អាវខ្មៅពាក់ពួកការពារយកកាំភ្លើងភ្ជង់បុរសពាក់អាវស ខណៈពេលដែលបុរសដែលនៅក្នុងឡានកាមេរីក៏ប្រើកាំភ្លើងបាញ់គូបដិបក្ខដូចគ្នា តែមិនមានរបាយការណ៍ថាមានអ្នករបួសឬបាត់បង់ជីវិតដោយសារហេតុការណ៍ខាងលើឬអត់ឡើយ ៕




តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!