ពិតជាអស្ចារ្យ!!សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីឡើងគេហដ្ឋានថ្មី និង ខួបអាពាហ៌ពិពាហ៌គំរប់ ៤២ឆ្នាំ នៅថ្ងៃនេះ

បើការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Facebook របស់លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ថ្ងៃនេះសម្តេចតេជោ និង សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីឡើងគេហដ្ឋានថ្មី និង ខួបអាពាហ៌ពិពាហ៌គំរប់ ៤២ឆ្នាំ របស់លោកដោយមានភ្ញៀវកត្តិយសធំៗជាច្រើនចូលរួមផងដែរ។

លោកជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា៖ “ថ្ងៃសុក្រទី៦ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ៦ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ ២៥៦១ មកចូលរួមក្នុងពិធីឡើងគេហដ្ឋាន និងខួបអាពាហ៍ពិពាហ៍គំរប់ ៤២ ឆ្នាំរបស់បងប្រុសបងស្រីប្អូនទាំងពីរសូមជូនពរដល់បងទាំងពីរសូមមានសុខភាពល្អដើម្បីជាម្លប់ដល់ប្រជារាស្ត្រ នឹងបងប្អូនកូនក្មួយ និងចៅ ៗ”