ឃោរឃៅម្ល៉េះ៖ ឪពុកយកលុយ ៣ពាន់រៀលទៅកាត់សក់ មកវិញកូនស្រីកាប់ស្លាប់ភ្លាមៗ

កណ្តាល៖ នៅពីតូចរស់ដោយសារឪពុកម្តាយចិញ្ចឹម លុះធំដឹកក្តីគ្រាន់តែរកស៊ីចិញ្ចឹមឪពុកមួយមិនរស់ផង តើនេះសមជាកូនស្រីកតញ្ញូដែរឬទេ? គ្រាន់តែឪពុកយកលុយ ៣ពាន់រៀលទៅកាត់សក់ មកវិញបាត់លុយ ហ៊ានលើកដៃប្រហារឪពុកគ្មានអាសូរ។ដើមហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថាមានតែឪពុកទេអ្នកយក។ ពេលឪពុកមកពីកន្លែងកាត់សក់វិញនាង ចាន់ នី ក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។