សូមចូលរួមត្រេកអរផង!!!!មួយគូទៀតហើយស្នេហ៍ពិត ស្ថិតលើចិត្តនិងចិត្ត មិនមែនវណ្ណៈមានឬក្រនោះទេ

រឿងរ៉ាវស្នេហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ អ្នកខ្លះសមចិត្តប្រថ្នា អ្នកខ្លះមិនសមចិត្ត អ្នកខ្លះស្នេហាខុសធម្មជាតិ ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី អ្នកខ្លះជួបស្នេហាខុសវ័យ។ ងាកមកមើលស្នេហាមួយដែលមិនគិតពីទ្រព្យសម្បតិ្ត ផ្ទះដែលមានជញ្ជាំងរហែកធ្លុះធ្លាយ ពេលមានភ្លៀងខ្យល់អាចធ្វើអោយពិបាកក្នុងការរស់នៅ ប៉ុន្តែហេតុផលទាំងនេះមិនអាចបញ្ឈប់ក្តីស្នេហ៍ស្មោះស្ម័គ្រមួយនេះបានដោយ។ ផ្ទុយពីការគិតរបស់មនុស្សមួយចំនួន គូស្នេហ៍មួយគូបានភ្ជាប់ពាក្យនឹងគ្នា ក្រោមការដឹងលឺពីមេបាចាស់ទុំទាំងសងខាង ហើយរឿងរ៉ាវមួយនេះត្រូវបានចែករំលែកតៗគ្នាពេញក្នុងបណ្តាញ Facebook រហូតទទួលបានការកោតសរសើរពីទឹកចិត្ត និងក្តីស្រលាញ់ចំពោះគូស្នេហ៍មួយគូនេះ។

គួររំលឹករឿងមួយដែល កំពុងតែល្បីក្នុងបណ្តាញ Facebook ដែលនោះគឺស្នេហាខុសវ័យក្បែរ តា និងចៅ ក៏មានការចេញមុខបកស្រាយផងដែរថា៖ ក្នុងនាមខ្ញុំជាក្មួយបង្កើតរបស់គាត់ ខ្ញុំសូមនិយាយថា ពួកគាត់ស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ព្រោះពូរបស់ខ្ញុំមិនមែនជាអ្នកមានស្ដុកស្ដម្ភណាទេ គាត់ត្រឹមជាអ្នកបើកឡានអោយអង្គារការប៉ុណ្ណោះ។ បើគាត់អ្នកមានមែនគាត់ភ្ជាប់ពាក្យនៅវិឡារធំៗហើយ មិនមែនធ្វើពិធីនៅផ្ទះតូចអញ្ចឹងទេ បើមិនជឿទៅមើលដល់ផ្ទះទៅនឹងដឹងហើយ សុំមេត្តាកុំមើលងាយការស្រលាញ់របស់គាត់ទាំងពីរទៀតអីឈប់បានឈប់ទៅ ជាចុងក្រោយក្មួយជូនពរពូស្រលាញ់គ្នារហូត។

រឿងរ៉ាវស្នេហាវាពិបាកក្នុងការយកភ្នែករបស់យើងទៅសន្និដ្ឋានខ្លាំងណាស់ បើសិនជាយើងមិនមែនជាសមីខ្លួនផ្ទាល់នោះ អ្នកខ្លះផ្អែមល្ហែមខ្លាំងណាស់ តែស្រលាញ់គ្នាមិនទាន់បានប៉ុន្មានផងក៏បែកគ្នា អ្នកខ្លះមិនសូវបង្ហាញក្តីស្រលាញ់ទេ តែបែបជាចាប់ដៃគ្នារស់នៅជាមួយគ្នារហូតដល់ចាស់រាងៗខ្លួនទៅវិញ។ មេរៀននេះអាចបញ្ជាក់បានថា ស្នេហាមិនមែនកើតឡើងដោយសារតែទ្រព្យសម្បត្តិ ឬគ្រាន់តែបង្ហាញភាពផ្អែមល្ហែម មានន័យថាយើងស្រលាញ់គ្នានោះទេ៕