ពិតជាឡូយអស់ទាស់! ប្រិយមិត្តចង់ឃើញផ្ទះ របស់ លោក ឆនសុវណ្ណារាជ ទេ ពិតជាធំ និងគួរអោយចង់រស់នៅមែន!

លោក ឆន សុវណ្ណរាជ គឺជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលប្រិយមិត្តបានស្គាល់តាមរយៈសម្លេងដ៏ផ្អែម ក្នុងបទច្រៀងបែប​មនោសញ្ចេតនាជាច្រើន ដែលមានអត្ថន័យចាក់ដោតបេះដូងយុវវ័យ រួមផ្សំជាមួយរូបរាងសង្ហាផង ជាហេតុធ្វើមានតារាចម្រៀងរូបនេះមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ន។

ជាការពិតណាស់ លោក ឆន សុវណ្ណា ផ្តើមចេញពីតារាចម្រៀងដែលមិនសូវមានប្រជាប្រិយភាព តស៊ូរហូតខ្លាចទៅជាកំពូលតារាចម្រៀងក្នុងផលិតកម្មធំរស្សីហង្សមាស និងមានអ្នកគាំទ្រដ៏ច្រើនលើសលុប។

ទោះបីជាមានកេរ្តិ៍ឈ្មោះល្បី ក៏លោក ឆន សុវណ្ណរាជ នៅតែប្រកាន់យកការដាក់ខ្លួន មិនវ៉ៃឬក និងមិនភ្លេចកំណើតមនុស្សដែលធ្លាប់ជួយរូបលោក ហើយវាក៏ជាហេតុផលមួយធ្វើឲ្យលោកនៅតែឈឈ្មោះបានដល់សព្វថ្ងៃ ទោះបីជាមានតារារលកថ្មីរះឡើងជាច្រើនក៏ដោយ។

ក្រៅពីជីវិតសិល្បះ លោក ឆន សុវណ្ណរាជ ក៏ជាកូនប្រុសមួយរូប ដែលចូលរួមធ្វើឲ្យគ្រួសារមានសុភមង្គល និងមានអ្វីៗគ្រប់យ៉ាង ដូចជា ឡាន របស់របរប្រើប្រាស់ប្រចាំថ្ងៃទាន់សម័យ ជាពិសេសគឺផ្ទះធំល្មមមួយ ដែលធ្វើឲ្យរូបលោក ម្តាយ និងបងប្អូនរស់នៅមានភាពកក់ក្តៅ។