រឿងដ៏ចំលែក!!!ជីកបាន ថង់សាច់១ដុំបំរុងបោះចោល សំណាងកូនប្រសារងឿងឆ្ងល់ ម្លេះសមគាត់សោកស្តាយមួយជីវិតបាត់ទៅហើយ!!

លោក ម៉ា រស់នៅ Xishuan banna, Ningxia ប្រទេស​ចិន ជា​កសិករ​ម្នាក់​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ។ ល្ងាច​ថ្ងៃមួយ ពេលកំពុងធ្វើការ ស្រាប់តែ​គាត់​កាប់​គាស់​ចំ «​ថង់​» ចម្លែក​មួយ។ ពេល​កាន់​ឡើង​មើល គាត់​ឃើញ​វា​ដូចជា​ថង់​ក្រណាត់​ក្រាស់​តែ​ទន់ ប្រឡាក់ប្រឡូស​សុទ្ធតែ​ដី។ ដោយ​ពុំ​ស្គាល់​ថា​ជា​អ្វី លោក ម៉ា បំរុង​គ្រវែង​ចោល តែ​កូនប្រសារ​ស្រី​របស់លោក​មាន​អារម្មណ៍​ងឿងឆ្ងល់ ក៏​យ​កវាម​កលាង​សម្អាត​មើល ដើម្បី​ដឹងថា​ជា​អ្វី។​

ពេល​យកមក​ដល់ផ្ទះ​ភ្លាម ក៏​នាំគ្នា​ពិនិត្យមើល តែ​នៅ​ពុំ​ដឹងថា​ជា​អ្វី ។ គ្រាន់តែ​ច្របាច់​ទៅ​វា​ទន់ៗ។ ពួកគេ​ក៏​លាង​សំអាត​វា ស្រាប់តែ​ឃើញ​មាន​ស្រទាប់ៗ​ពណ៌​សលាយ​ផ្កាឈូក ។ ពួកគេ​ពុំដែល​ឃើញ​អ្វី​មាន​រូបរាង​បែបនេះ​ទេ តាំងពី​កើតមក ។ កូនប្រុស​របស់លោក ម៉ា ក៏បាន​ថតរូប​បង្ហោះ​ឡើង​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ចម្លើយ ។

តាមរយៈ​បណ្តាញ​សង្គម ទើប​ដឹងថា​នេះ​ជា «​សាច់​ផ្សិត​លីង​ជឺ​សុទ្ធ​» ហើយ​វា​អាច​រស់​នៅបាន​ទាំង​ក្នុង​ដី ក្នុង​ទឹក វា​មានតម្លៃ​ស្មើនឹង​មាស​ឯណោះ។ ក្រុមគ្រួសារ​ពិនិត្យឃើញថា អំឡុងពេល​រង់ចាំ​ចម្លើយ ដែល​វែង​គួរសម​នោះ ផ្សិត​នេះ​ពុំមាន​ប្រែប្រួល ឬ ខូចខាត​អ្វី​ទាំងអស់៕​




សូមជួយស៊ែរបន្តផង! សូមអរគុណ!