ពេលនេះម្ចាស់មជ្ឈមណ្ឌល​កេ​តវ៉ា​ឌី​កែស​ម្ភ​ស្ស​ ចេញមុខបកស្រាយជុំវិញស្ត្រីកែ​បបូរមាត់ឲ្យមានរាង​បេះដូង​ តែខុសចិត្តក៏ប៉ងសម្លាប់ខ្លួន (មានវីដេអូ)

ស្ត្រីម្នាក់បានប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន បន្ទាប់ពីតូចចិត្ត​កែស​ម្ភ​ស្ស​មាត់ឲ្យមានរាងបេះដូងមិន​ត្រូវចិត្ត ប៉ុន្តែដោយមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកទាន់ពេលវេលា ទើបការប៉ុនប៉ងសម្លាប់ខ្លួននេះមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ម្សិលមិញ ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ នៅទល់មុខ​​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ផ្លូវ​២៧១​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន។

ស្ត្រីដែលប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន មានឈ្មោះ ល អ អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយសារតែស្រលាញ់មាត់រាងបេះដូង អ្នកនាងបានសម្រេចចិត្តទៅ​កែស​ម្ភ​ស្ស​ នៅមជ្ឈមណ្ឌល​កេ​តវ៉ា​ឌី​ ប៉ុន្តែជាលទ្ធផលគឺអ្នកនាងមិនពេញចិត្តឡើយ ពីព្រោះតែមាត់របស់នាងកើចជ្រុល និងស្តើងទៀត។ អ្នកនាងបានព្យាយាមមកពិភាក្សាជាមួយមជ្ឈមណ្ឌល​កេ​តវ៉ា​ឌី​កែស​ម្ភ​ស្សដែរ តែមិនទទួលបានការយកចិត្តទុកដាក់ណាមួយឲ្យសមចិត្តទេ។ ជាក់ស្តែង អ្នកនាងក៏បានទៅសួរគេឯង ហើយគេក៏ប្រាប់ថាមាត់របស់អ្នកនាងខូចអស់ហើយ ជាហេតុធ្វើឲ្យអ្នកនាងខូចចិត្ត ទើបចង់សម្លាប់ខ្លួនបែបនេះ។

ទោះបីជាយ៉ាងណា នៅយប់ថ្ងៃទី០៥ ខែមេសា ២០១៨ អ្នកស្រីម្ចាស់​ មជ្ឈមណ្ឌល​កែសម្ភស្ប​ (​ គេត​ វ៉ាក់ឌី​ ) បានចេញមុខមកបកស្រាយហើយជុំវិញបញ្ហាប្អូនស្រីដែលអះអាងថាខូចមាត់ដោយសារតែវះកាត់នៅ​ មជ្ឈមណ្ឌល របស់អ្នកស្រី ដោយក្នុងនោះអ្នកស្រីបានបង្ហាញវត្ថុតាងមានដូចជារូបថតមាត់មុនពេល និងក្រោយពេលវះកាត់របស់ស្ត្រីខាងលើ និងដំណើរដើមទងនៃ​កែសម្ភស្ប។



ខាងក្រោមគឺជាកិច្ចសំភាសន៍ទាំងស្រុងរបស់ TVFB និង ​អ្នកស្រីម្ចាស់​ មជ្ឈមណ្ឌល​កែសម្ភស្ប​ (​ គេត​ វ៉ាក់ឌី​ ) :