ហេតុអ្វីក៏គិតខ្លីយ៉ាងនេះ!!! ឌុបម្តាយឡើងលើស្ពាន ស្រាប់តែចុះពីម៉ូតូ លោតចូលក្នុងទឹកបាត់…

ខេត្តកំពង់ចាម: កាលពីព្រឹកថ្ងៃអង្គារ ទី៣ មេសា ២០១៨ វេលាម៉ោង១០និង២០នាទីព្រឹក មានករណីលោតទឹកសម្លាប់ខ្លួន ធ្វើអត្តឃាតនៅចំណុចលើស្ពាន គីហ្សូណា ចន្លោះបង្គោល P7-P8 ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយនារីវ័យក្មេងម្នាក់ ដែលលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះ ភាព ផល្លិកា អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ខណៈពេលដែលនាង ជិះម៉ូតូជាមួយម្តាយចេញពីក្រុងកំពង់ចាម ត្រលប់ទៅផ្ទះវិញ ស្រាប់តែដល់លើស្ពាន នារីរងគ្រោះបានចុះពីលើម៉ូតូ ហើយលោតទម្លាក់ខ្លួនពីលើស្ពាន ចូលទៅក្នុងទឹកបាត់តែម្តង ។

បើតាមព័ត៌មានពីក្រុមគ្រួសារ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនារីវ័យក្មេងខាងលើ លោតទឹកសម្លាប់ខ្លួននោះ គឺមកពីមូលហេតុមានវិបត្តិផ្លូវចិត្ត ។ បន្ទាប់ពីដឹងថានារីរងគ្រោះ លោតទឹកពីលើស្ពានភ្លាម កម្លាំងសមត្ថកិច្ចបានជិះទៅជួយសង្គ្រោះនាង ឡើងដល់លើច្រាំងទន្លេ ហើយបានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ខេត្តកំពង់ចាម តែពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ។


បន្ទាប់ពីក្រុមសមត្ថកិច្ច បានចុះមកត្រួតពិនិត្យមើលសពរួចហើយ និងបញ្ជាក់ថា នារីរងគ្រោះពិតជាបានលោតទឹកធ្វើអត្តឃាតពិតប្រាកដមែន ក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕