សាហាវខ្លាំងណាស់!!! ស្តីដណ្តឹងកូនក្រមុំគេបាន១ថ្ងៃ ចាប់រំលោភបានសម្រេច១០ដង មិនតែប៉ុណ្ណោះថែមទាំងចង់…..

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុ​វ​ជន​​ម្នាក់​ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយ​ចង្វា​ឱ្យ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែ​មករា ដោយ​ចោទ​ប្រកាន់ពី​បទ​​រំលោភ​សេព​សន្ថវៈ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក៏​ដោយ​ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​អះ​អាង​ថា នេះ​មិន​មែន​ជា​ការ​រំលោភ​ទេ គឺខាង​ស្រី​បាន​វេច​បង្វេច​ចុះ​ពី​ផ្ទះ​ទៅ​រួម​រស់​នៅ​លើ​ផ្ទះ​ខាង​ប្រុស​ ។ យុវ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​លឹង​ គឹម​ស៊័ង​ អាយុ​២១​ឆ្នាំ រស់​នៅ​ផ្ទះ​លេខ​១៦​E ក្រុម​ទី​៥ ភូមិ​ទី​២ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ចំណែក​​​ក្មេង​ស្រី​​នេះអះ​អាង​ថា​ មាន​អាយុ​​១៣​ឆ្នាំ​ ។

តាម​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​​ជ្រោយ​ចង្វា​បាន​ឱ្យ​ដឹង​ថា យុវ​ជន​រូប​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មករា បន្ទាប់​ពី មាន​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ដែល​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​កូន​ស្រី​របស់​គាត់​កាល​ពី​វេលា​យប់​ថ្ងៃ​ទី​២៨​ មករា ។
មន្ត្រី​ប៉ូលិស​រូប​នោះ​​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែ​មករា ក្មេង​ស្រីអាយុ​១៣​ឆ្នាំ​ បាន​ទូរ​ស័ព្ទ​ទាក់​ទង​ទៅ​ឈ្មោះ​លឹង គឹម​ស៊័ង ​ឱ្យ​ទៅ​ទទួល​ ហើយ​ពួក​គេ​ទាំង​ពីរ​ប្រុង​នាំ​គ្នា​រត់​ទៅ​ខេត្ត​សៀម​រាប​ តែ​គ្មាន​ប្រាក់​ក៏​នាំ​គ្នា​ទៅ​ដេក​​នៅ​ផ្ទះ​ខាង​ប្រុស និង​បាន​រួម​រ័ក​គ្នា​តែ​ម្តង​ ។​ លុះ​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មករា ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ខាង​ស្រី​ ហើយ​ក្រុម​គ្រួសារ​ខាង​ស្រី​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​តែ​ម្តង​​ ។​


********អានអត្ថបទបន្ត: ខ្លាំងបាត​! គិលានុបដ្ឋាយិកា​​ម្នាក់​នេះ​​ឌឺ​ដាក់​អ្នក​រិះគន់​ម៉ា​ឆ្ងាញ់ រឿង​នាង​ថតរូប SELFIE សិច​ស៊ី​ដ៏​ស្រើបស្រាល

គិលានុបដ្ឋាយិកា​មាន​ជំនាញ​វិជ្ជាជីវៈ​ម្នាក់​អាយុ ២៣ ឆ្នាំ មកពី​តៃវ៉ាន់ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​រូបថត Selfies ដ៏​សែន​សិច​ស៊ី​របស់​នាង បាន​កំពុង​រីក​រាល​លើ​អន​ឡាញ ដែលមាន​អ្នកតាមដាន ១៤៤០,០០០ នាក់ នៅលើ Instragram ។ នាង Carina Linn បានចាប់ផ្តើម​ល្បីល្បាញ​សម្រាប់​ការចែករំលែក​រូបថត​ដ៏​សិច​ស៊ី​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​ទាំងនេះ នៅលើ​បណ្តាញ​សង្គម ។ ប៉ុន្តែ ជា​គួរ​សោកស្តាយ​សម្រាប់​នាង ដែល​ពុំបាន​មាន​នរណាម្នាក់​ពេញចិត្ត​នឹង​ទង្វើ​បែបនេះ​របស់​នាង​ឡើយ ។​


​បើទោះជា​នាង​ទទួល​ការ​បាន​អ្នកគាំទ្រ​ច្រើន ដោយសារតែ​រូបថត​ទាំងនេះ​របស់​នាង តែ​នាង​ក៏​ទទួល​នូវ​ប្រតិកម្ម​អវិជ្ជមាន​យ៉ាងច្រើន ពី​សំណាក់​អ្នកដទៃ ដោយ​ពួកគេ​អះអាងថា រូបថត​របស់​នាង​គឺ​ស្តែងឡើង​លក្ខណៈ​ស្រើបស្រាល​ជ្រុល​ពេក ។​
​អ្នកដទៃ​បានចាប់ផ្តើម​ទទួល​ខ​មិន​វេជ្ជ​មាន​ពី​នាង ដែល​នាង​បាន​និយាយ​ចុងក្រោយ​បែប​លក្ខណៈ​សងសឹក ។​


Linn សរសេរថា​៖ «​ជា​ជំហាន​ដំបូង ខ្ញុំ​សូម​ប្រាប់ថា ខ្ញុំ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ Min-Sheng General Hospital អស់​រយៈពេល​ជា​យូរ​មកហើយ (​កុំ​សួរ​ពី​ទីកន្លែង​ដែល​ខ្ញុំ​ធ្វើការ​ទៀត​)» ។​
«​វិជ្ជាជីវៈ​របស់ខ្ញុំ គឺ​នៅតែ​ជា​គិលានុបដ្ឋាយិកា​ពេញ​ម៉ោង​ដូច​មុន ។ ខ្ញុំ​ជា​គិលានុបដ្ឋាយិកាៗ ដែល​ផ្តាស់​ប្តូរ​មន្ទីរពេទ្យ ។ ខ្ញុំ​មិនមែនជា​តារា​ម៉ូ​ឌេ​ល ឬ ជាង​ថតរូប​អី​នោះទេ ។ សូម្បី​លើសពីនេះ​ទៀត​, ខ្ញុំ​មិនមែន​ថតរូប ព្រោះតែ​ខ្ញុំ​ចង់​ល្បី​នោះទេ​» ។​
«​ខ្ញុំ​គឺ​ខ្លួន​ខ្ញុំ​, ខ្ញុំ​ធ្វើ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​, ខ្ញុំ​ពុំ​គិតថា ខ្ញុំ​អស្ចារ្យ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ហេតុនេះ អ្នក​មិនគួរ​មានគំនិត​ណាមួយ អំពី​រូបខ្ញុំ​ទៀត​ទៅ បានទេ​!! ។ ចុងក្រោយ ចង់​ប្រាប់ថា កុំ​ច្រណែន​នឹង​ខ្ញុំ​» ៕​