ក្តៅៗៗ! ទីបំផុតឃាតក សមត្ថកិច្ចចាប់បានឃាតក ដែលអារ.កសម្លាប់ប្រពន្ធ និងកូន២នាក់ ដោយបំរុងរត់ទៅប្រទេស…

ត្បូងឃ្មុំ ៖ ឃាតកសម្លាប់ប្រពន្ធ និងកូន២នាក់នៅចំណុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះត្រូវនគរបាលចាប់ខ្លួនបានហេីយ ។
នគរបាលខេត្តត្បូងឃ្មុំ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ដោយប្រេីប្រាស់វិធានការជំនាញ ហេីយឈានទៅចាប់ខ្លួនឃាតកបានកាលពីថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ វេលាម៉ោង​១៧និង០៥នាទីខណៈដែលជនល្មេីសបម្រុងគេចខ្លួនទៅប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំបានឲ្យដឹងថាជនសង្ស័យឈ្មោះ ជ្រាំង ភូ នៅចំណុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
វត្ថុយាងដកហូតរួមមានៈ ខ្សែក និងម៉ូតូរបស់ជនរងគ្រោះ(ជារបស់ប្រពន្ធ) ហេីយមានរយៈពេល០៦ថ្ងៃគត់គិតចាប់ពីថ្ងៃសម្លាប់ប្រពន្ធ និងកូនមក។ ខណៈពេលនេះ ជនល្មេីសបាននឹងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហេីយ។ ជននេះអាចប្រឈមមុខនឹងមាត្រា២០០នៃក្រមនិតិវិធីព្រហ្មទណ្ឌ ហេីយអាចជាប់គុកអស់មួយជីវិត៕