ពិតជារឿងដ៏កំរបានឃើញ! មាស សុខសោភា ទម្លាយអារម្មណ៍ពិតចំពោះគូស្នេហ៍ដែលតែងតែនៅក្បែរនិងលើកទឹកចិត្តរយៈពេលជាង ១០ឆ្នាំ

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលគ្រប់គ្នាដឹងហើយថាតារាចម្រៀងរូបនេះចូលចិត្តចូលរួមក្នុងការងារសង្គមនិងសប្បុរសធម៌ជាច្រើន។ ទោះបីជាចូលសិល្បៈ ១៥ឆ្នាំមកហើយ កញ្ញានៅតែទទួលបានការគាំទ្រខ្លាំងពីមហាជន​ តាមរយៈទឹកដមសំនៀងដ៍ពីរោះ អាចបត់បែនទាំងបទបុរាណ និងសម័យ។

បើនិយាយពីជីវិតឯកជនរបស់កញ្ញាវិញ អ្នកគាំទ្រតែងតែទន្ទឹងនូវការប្រកាសដំណឹងល្អ ព្រោះតែទំនាក់ទំនងស្នេហារវាងជាមួយនឹងគូស្នេហ៍ បើគិតទៅគឺជិត១០ឆ្នាំមកហើយ ប៉ុន្តែពុំលេចលឺនូវដំណឹងរៀបការអ្វីសោះ និងពុំសូវបង្ហាញនូវមុខមាត់ ឬបណ្តើរត្រសងទៅណាមកណាជាមួយគ្នាដូចគូស្នេហ៍ដទៃឡើយ។ តែថ្មីៗនេះកញ្ញាបានបង្ហោះសារដ៍ផ្អែមល្ហែមទៅកាន់គូស្នេហ៍ ជាសារដ៍កម្រមួយដែលអ្នកគាំទ្រកម្រឃើញតារាស្រីរូបនេះបង្ហោះខ្លាំងណាស។

ក្នុងសារដ៍ផ្អែមល្ហែមនេះកញ្ញា បានសរសេរថា៖”អរគុណសម្រាប់ពេលវេលាកន្លងមក ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងដើរកាន់កាន់គ្នាបែបនេះជារៀងរហូតតទៅ។ អរគុណគ្រប់យ៉ាងដែលអ្នកបានធ្វើមកលើខ្ញុំ អរគុណនៅក្ដីស្រលាញ់រយះពេល 10ឆ្នាំនេះ អរគុណដែលនាំខ្ញុំអោយស្គាល់នូវពិភពលោកដ៏ស្រស់ស្អាតមួយនេះ អរគុណដែលនាំអោយខ្ញុំស្គាល់នូវធម្មជាតិនៅពេលដែលខ្ញុំ Stress និងហត់នឿយពីការងារ អរគុណនូវការគោរព ការបារម្មណ៏ ការយោគយល់ ការអធ្យាស្រ័យ និងយល់ពីចិត្តរបស់មនុស្សស្រីម្នាក់នេះ”៕