សាហាវមែន!!!!ផឹកស៊ីក្លែមស្រីស្រាត បង្ហោះផ្អើលហ្វេសប៊ុក រងការរិះគន់ខ្លាំង……

ខេត្តបាត់ដំបង ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតមួយ សម្រាប់បុរសម្នាក់ដែលត្រូវគេស្គាល់ថាជាមន្ត្រីនគរបាលក្នុងខេត្តបាត់ដំបង បែរជាបែកគំនិតប្រព្រឹត្តទង្វើមិនអសីលធម៌ មិនគប្បីទាល់តែសោះ ដោយបានជួបជុំផឹកស៊ីជាមួយស្ត្រី២នាក់ នៅលើគ្រែដេក ព្រមទាំងបាន ស្រាតសម្លៀកបំពាក់ចេញអស់ពីខ្លួនយ៉ាងអាសអាភាព និងថែមតាំងថតបង្ហោះហ្វេសប៊ុកទៀតផង ធ្វើឱ្យមានការរិះគន់យ៉ាងកក្រើក។

បុរសស្ត្រី៣នាក់ ដែលស្រាតសម្លៀកបំពាក់ រួចនាំគ្នាផឹកស៊ីនៅលើគ្រែដេក ព្រមទាំងបញ្ចេញសកម្មភាពអាសអាភាសគួរឱ្យហួសចិត្តនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយពិនិត្យតាមភិនភាគ សុទ្ធតែមានវ័យខ្ទង៤០ ទៅ៥០ឆ្នាំប្លាយអស់ទៅហើយ ចំណែកបុរសម្នាក់នោះ ត្រូវគេស្គាល់ថា ជាមន្ត្រីនគរបាលក្នុងខេត្តបាត់ដំបង គ្រាន់តែមិនដឹងស្ថិតក្នុងស្ថាប័នណា។

យោងតាមគណនីហ្វេសប៊ុក Troll Khmer FB កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីសកម្មភាពបុរសម្នាក់ រួមនឹងស្ត្រី២នាក់ ស្ថិតក្នុងសភាពអាក្រាត កំពុងផឹកស៊ីជុំគ្នា រួចសរសេរសារមួយថា “ជួយស៊ែរម្នាក់មួយឱ្យគាត់ឆាប់បានល្បីផងថា តើគាត់ជាមន្ត្រីបែបណា ពេលផឹកស៊ី ថតបង្ហោះរូបអាក្រាតកាយបែបនេះឬ?…”។

យោងតាមរូបភាពអាក្រាតកាយទាំង២សន្លឹក គេឃើញបុរសស្ត្រីទាំង៣នាក់ សុទ្ធតែដោះអាវ ស្រាតខោ (សល់តែខោទ្រនាប់) អង្គុយលើគ្រែពូក ក្រាលកំរាលពណ៌ក្រហម ស្ថិតក្នុងផ្ទះឈើសង់ផ្ទាល់ដី ដំបូងស័ង្កសី និងបាំងជញ្ជាំងស័ង្កសី កំពុងផឹកស៊ីក្លែមស្រីស្រាតយ៉ាងសប្បាយ ក្អាកក្អាយ ហើយបើតាមពិនិត្យទឹកមុខស្ត្រីទាំងពីរនាក់ ហាក់ពេញចិត្តនឹងការស្រាតផឹកស៊ីបែបនេះខ្លាំងណាស់ ព្រោះមុខមាត់សុទ្ធតែញញឹមពព្រាយ សមនឹងបានជាតិស្រាចូលពោះផង ធ្វើឱ្យក្តៅភាយពេញខ្លួនទ្រាំលែងបាន ក៏ដោះអស់សម្លៀកបំពាក់គ្មានសល់ជាប់ខ្លួន។ ចំណែកខាងប្រុសដៃក៏ រពឹសខ្លាំងណាស់ដែរ ដោយផឹកស៊ីបណ្តើរប្រើដៃលូកស្ទាបខ្លួនប្រាណខាងស្រីជំនួសសាច់ក្លែមបណ្តើរ។ យ៉ាងណា តាមសកម្មភាពរូបភាពនេះ បង្ហាញឱ្យឃើញថា នៅក្នុងកម្មវិធីស្រាតស៊ីផឹកខាងលើនេះ អាចមានគ្នាចូលរួមលើសពី៣នាក់ រាប់ទាំងអ្នកកាន់កាមេរ៉ាថតម្នាក់ផង។

ក្រោយរូបភាពដ៏អាសអាភាសខាងលើ ត្រូវបានបែកធ្លាយបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នារិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើដ៏ត្រេកត្រអាលខ្វះសីលធម៌របស់បុរសស្ត្រីទាំង៣នាក់ខាងលើ ដោយមានការលើកឡើងថា ទង្វើ បែបនេះ មិនត្រឹមតែអាម៉ាសចំពោះសាមីខ្លួន និងក្រុមគ្រួសារអ្នកទាំង៣ប៉ុណ្ណោះទេ តែវាជាការអាម៉ាសសម្រាប់សង្គមជាតិទាំងមូលផងដែរ ខណៈដែលមន្ត្រីអនុវត្តច្បាប់ម្នាក់ បែជាមកប្រព្រឹត្តទង្វើអសីលធម៌បែបនេះ។ ចំណែកអ្នកខ្លះ បានរិះគន់ចំៗថា មនុស្សចំណាស់នេះអស់ទៅហើយ ហេតុ អ្វីបានជានឹកឃើញ ប្រព្រឹត្តអំពើបែបនេះ ហើយបើធ្វើក៏ធ្វើចុះ ម៉េចក៏ចាំបាច់បង្ហោះហ្វេសប៊ុកធ្វើអ្វី មិនចេះខ្មាសគេ ឬមួយចង់ល្បី?

ជុំវិញរឿងរ៉ាវអាស្រូវមួយនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសស្ត្រីទាំង៣នាក់ខាងលើបាននៅឡើយទេ ចំណែកគណនីហ្វេសប៊ុក ដែលបង្ហោះរូបភាពដើម ដែលមានឈ្មោះ “ព័ត៌មានស្នងការខេត្ត បប” ក៏មិនដឹងថា ជាគណនីពិត ឬមានជនខិលខូចលួចយកទៅប្រើប្រាស់នោះដែរ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕