មិនធម្មតា!!! ធីសុវណ្ណថា ធ្វើខួបកំណើតយ៉ាងស្ងាត់ជាមួយគួស្នេហ៍​(សូមទស្សនាវីដេអូ)

ស្ថិតនៅក្រោមពន្លឺភ្លើងទៀនសន្លឹមៗ បូកផ្សំជាមួយនិងទេសភាពពីលើអគាដ៏ស្រស់ត្រកាល កញ្ញា ធី សុវណ្ណថា បានប្រើជីវិតឯកជនរបស់ខ្លួន រួមជាមួយគូរស្នេហ៍ប្រចាំចិត្ត ដែលកញ្ញាធ្លាប់បង្ហើបប្រាប់ថា នឹងរៀបការជាមួយគ្នានាពេលអនាគត់នៅពេលនេះ កំពុងរៀបចំកម្មវិធីខួបកំណើតដ៏សាមញ្ញ យ៉ាងស្ងប់ស្ងាត់ ដោយមិនមានការរៀបអធិកអធមដូចកាលពីឆ្នាំមុនៗឡើយ បានធ្វើឱ្យប្រិយមិត្តទស្សនិកជន មានចម្ងល់ជាច្រើន ខណៈពេលឃើញការផ្សាយផ្ទាល់ (Live) នៅក្នុងគេហទំព័រហ្វេសប៊ុក (Page) របស់ខ្លួន ដែលធ្វើឡើងនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។

ជារៀងរាល់ឆ្នាំប្រិយមិត្តធ្លាប់បានឃើញកញ្ញា បានប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ដោយមានការចូលរួមពីមិត្តភក្កិ បងប្អូន និងតារាចម្រៀងជាច្រើន ក្នុងការចូលរួមអបអរសាទរ ក្នុងពិធីខួបកំណើតរបស់កញ្ញា និងមានការរៀបនូវកន្លែងទទួលភ្ញៀវយ៉ាងស្អាត។ ដោយឡែកនាវេលាយប់ ថ្ងៃទី៣ មេសានេះ កញ្ញា រួមជាមួយគូរស្នេហ៍បែរជាប្រែមកធ្វើពិធីតែពីនាក់ យ៉ាងស្ងប់ស្ងាត់ បែបរ៉ូមែនទិច ដោយមានតែកែវស្រាគូរស្នេហ៍ពីរ និងតុមូលមួយ និងបានធ្វើការ Live​ លើប្រព័ន្ធផ្សពផ្សាយរបស់ខ្លួន ដើម្បីបង្ហាញអោយឃើញថា កញ្ញា បានប្រើប្រាស់ជីវិតឝកជនដ៏សាមញ្ញ ធ្វើកម្មវិធីខួបកំណើត ជាមួយគូរស្នេហ៍យ៉ាងស្ងប់ស្ងាត់ នៅលើអគារដ៏ខ្ពស់សន្លឹម។





សូមទស្សនាវីដេអូ នៃការផ្សាយផ្ទាល់ (Live) ពី Page របស់កញ្ញា ធី សុវណ្ណថា ខាងក្រោមនេះ៖