គួរអោយភ្ញាក់ផ្អើល!!!​ វ៉ាន់ នីឡា ឆេះដុំខ្លាំង សូម្បីតែចេះរកលុយដោយខ្លួនឯង ចូលសិល្បៈដោយសារឪពុក ក៏មានអ្នកទើស (មានវីដេអូ)

តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានធ្វើការ live វីដេអូ ទាំងកំហឹងក្រោយមានមហាជនមួយចំនួន បានធ្វើការរិះគន់ ដោយលើកឡើងថា តារាកំប្លែងរូបនេះ រកលុយល្បីដោយសារឪពុក។ ដោយសារតែមានការរិះគន់បែបនេះ នីឡា ក៏បាននិយាយថា ខ្លួនពិតជាសប្បាយចិត្ត និងរីករាយ ដែលឪពុកនាំចូលសិល្បៈ និងក្លាយជាតារាល្បី។

ចំណែកឯរឿងរ៉ាវមានការស៊ែរ និងស្តីថារូបនាងចេះរកលុយដោយសារឪពុកនាំល្បី ទាំងសមត្ថភាពនៅមានកម្រិតនោះ រូ​បនាងទទួលស្គាល់ថាការសម្តែងនៅមានកម្រិត ប៉ុន្តែរឿងរ៉ាវដែលនាងចេះរកលុយ ដោយខ្លួនឯង ហើយមានអ្នកទើស ធ្វើឲ្យរូបនាងហួសចិត្តជាខ្លាំង។ វ៉ាន់ នីឡា បាននិយាយថា ម្តាយរបស់ខ្លួនបានណែនាំឲ្យខ្លួនចេះរកស៊ីមានចំណូល មានទំនួលខុសត្រូវលើការងារ។ ជាមួយនឹងការរិះគន់ វ៉ាន់ នីឡា ក៏សូមអរគុណចំពោះអ្នកដែលលើកទឹកចិត្ត និងគាំទ្រ រូបនាងមិនថាមានរឿងអ្វីកើតឡើង៕





សូមទស្សនាវីដេអូនៅខាងក្រោម៖