មិនធម្មតាមែន!!! អ្នកពាក់ព័ន្ធក្នុងរឿង​ “បុព្វេសន្និវាស” ត្រូវបាននាយករដ្ឋមន្ត្រីថៃកោះហៅមកជួប ដោយសារតែ…(មានវីដេអូ)

រឿង​ភាគ​បុរាណ​ថៃ “បុព្វេសន្និវាស (Buppe San Nivas)”​ កំពុង​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ជុំ​វិញ​តំបន់​អាស៊ី​នា​ពេល​បច្ចុប្បន្ន​​ រហូតដល់ថ្នាក់ធ្វើឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ​ ចាន់​អូឆា ហៅ​ក្រុម​ការងារ​ក្នុង​រឿង​ទាំង​អស់​ឲ្យ​មក​ជួប​សំណេះសំណាល។



ដោយក្នុងនោះគេឃើញមាន តារាសម្ដែង​ Pope, Bella, Louis, Susie, Punjan, Prang និង​អ្នក​ដឹក​នាំ​រឿង​បាន​មក​ជុំ​គ្នាតប​តាម​ការ​អញ្ជើញ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​មួយនេះ ដែលបានរៀបចំឡើងនៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ ២០១៨ នេះ។ ដោយក្នុងនោះ នាយករដ្ឋមន្ត្រីរូបនេះ​បាន​ថ្លែងនូវ​ការ​កោត​សរសើរយ៉ាងខ្លាំង ​ពី​សមត្ថភាព​តារា​ទាំង​នោះ​ទៀត​ផង។



គួររំលឹកឡើងវិញផងដែរថា ព្រោះតែរឿងមួយនេះល្បីខ្លាំងរហូតធ្វើឲ្យលោក កៅ សីហា ដែលជាអ្នកដឹកនាំបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដ៏ល្បីល្បាញមួយរូប បង្ហាញនូវអារម្មណ៍ពិតរបស់លោកតាមរយៈសារមួយខ្សែដែលលោកបានសរសេរក្នុងហ្វេសប៊ុករបស់លោកទាក់ទងរឿងមួយនេះ ដោយលោកបានលើកឡើងថា៖



“បុព្វេសន្និវាស របស់ថៃ បានបើកបង្ហាញទីតាំងតំបន់ទេសចរប្រវត្តិសាស្រ្តរបស់គេយ៉ាងអស្ចារ្យ ។ គេបានទាក់ទាញភ្ញៀវបរទេសឲ្យមកលេងតំបន់អាយុធ្យាកើនឡើងជាលំដាប់តាមរយៈខ្សែរភាពយន្តភាគមួយនេះ។ នេះមិននិយាយដល់ទម្រង់សម្លៀកបំពាក់ ការបង្ហាញវប្បធម៌ ប្រពៃណីនានាដែលគេបានបញ្ចូលបង្ហាញនៅឡើយផង។ ទាំងនេះក៏ដោយសារតែ អាជ្ញាធរសាសន៍គេយល់ពីប្រយោជន៍ជាតិជាធំ ដែលគេបានសហការគ្នានិងក្រុមផលិតឲ្យដំណើរការថតបានយ៉ាងរលូននៅទីតាំងទេសចរប្រវត្តិសាស្រ្តនានារបស់គេ។



ហើយពេលនេះរដ្ឋាភិបាលរបស់គេបានជម្រុញ និងលើកទឹកចិត្តឲ្យបន្តផលិតរឿងដែលបង្ហាញទីតាំងទេសចរនានាឲ្យកាន់តែច្រើនថែមទៀត ដើម្បីពង្រីកឥទ្ឋិពលនៃតំបន់ទេសចររបស់គេកាន់កើនទ្វេរ។ ងាកមកខ្មែរយើងវិញ បើសិនចង់ថតនៅតាមតំបន់ទេសចរប្រវត្តិសាស្ត្រនានា គឺមហាលំបាក លំបាកយកតែមែនទែន គឺត្រូវឆ្លងលិខិតច្រើនដំណាក់កាល ច្រើនផ្នែកជាមួយអន្តរក្រសួង និងស្ថាប័នដែលពាក់ព័ន្ឋ។ កុំថាឡើយដល់តំបន់ប្រាសាទ សូម្បីតែសួនច្បារនានាតាមទីក្រុងក៏ដោយ ក៏មិនបានផង បើគ្មានច្បាប់ ឬលិខិតពីសាលាក្រុង និងក្រសួងពាក់ពន្ឋ័។



ថាណ្ហើយ! ដល់តែពេលបែកធ្លាយរូបថតស្រាតនានារបស់ជនបរទេសដែលថតនៅប្រាសាទនានាវិញ អ្នកណាម្នាក់ក៏អត់ដឹងរឿងដែរ គឺអត់ចឹងហ្មង! គ្រប់ផលិតករខ្មែរសុទ្ឋតែជួបបញ្ហានឹងដូចៗគ្នា ….. ប្រសិនបើមានការយោគយល់បន្ឋូរបន្ថយភាពតានតឹងអស់នឹងមួយចំណែក ប្រហែលជាការបង្ហាញតំបន់ប្រាសាទនានា ដែលជាទីកន្លែងទេសចរដល់ភ្នែកបរទេសបានច្រើនជាងនេះ ហើយសក្ដានុពលនៃឧស្សាហកម្មគ្មានផ្សែងក៏នឹងកើនឡើងផងដែរ។ ដោយការគោរព”៕