មិនធម្មតា!!! ឆៃ លីដាឡែន ចង់ប្ដូរ​រសជាតិថ្មី! ឈប់​ស្រឡាញ់​មនុស្ស​ប្រុស បង្វែ​​អារម្មណ៍​​មក​ស្រឡាញ់​ស្រីៗ​វិញម្ដង! មូលហេតុតែ…

ភ្នំពេញ៖ សារជាថ្មីៗម្តងទៀតហើយ! ក្រោយ​ពី​ទទួល​រង​​នូវ​ព័ត៌មាន​​ខ្លាច​គេ​ឆក់​ប្ដី​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង​ មុន​នេះ​បន្តិច​ ឆ័យលី ដាឡែន បាន​​បញ្ចេញ​រូប​ថត​ផ្អែម​ល្ហែម​យ៉ាង​ច្រើន​សន្លឹក​ជាមួយ​កញ្ញា យ៉ែម ស្រីពេជ្រ ធ្វើ​ឲ្យ​​ផ្អើល​អស់​ហ្វេន​មួយ​ចំនួន​​ ដែល​និយម​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។


ការ​បង្ហោះ​រូប​ថត​​​ផ្អែម​ល្ហែម​​ជា​លក្ខណៈ​បែប​ស្នេហា​ស្រី​ និង​ស្រី​នេះ​ដែរ​​​ ឆ័យលី ដាឡែន បាន​ភ្ជាប់​សារ​១ឃ្លា​​ថា៖ “ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ស្រឡាញ់​ស្រីៗ​វិញ​ មាន​តែ​មនុស្ស​ស្រី​ដូច​គ្នា​ទេ​ទើប​យល់​ចិត្ត​”។

សារ​នេះ​ ​ហា​ក់​ចង់​បង្ហាញ​ប្រាប់​ទៅ​​មនុស្ស​ប្រុស​មួយ​ចំនួន​ថា ខ្លួន​ប្ដូរ​ចិត្ត​មក​ស្រឡាញ់​នារី​ភេទ​ដូច​គ្នា​វិញ ​ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ព្រោះ​មាន​តែ​មនុស្ស​ស្រី​​ទេ​ ទើប​យល់​ចិត្ត​​ស្រី​ដូចគ្នា៕



គួរបញ្ជាក់ផងដែរថា៖ អ្នកនាង ឆៃ លីដាឡែន កន្លងមកត្រូវបានមហាជនជាច្រើន បានដឹងហើយថា នាងក៏ជាតារាស្រី ដែលមានឈ្មោះល្បីល្បាញមួយរូប ក្នុងចង្កោមសិល្បៈ។


ប៉ុន្តែក្រោយមកប្រជាប្រិយភាព របស់នាងហាក់មានការស្រុតចុះទៅវិញ ខណៈដែលអាជីពសិល្បៈ ត្រូវបានក្រសួងផ្អាកមួយសន្ទុះធំ ព្រោះតែការស្លៀកពាក់សិចស៊ី មិនប្រណីដៃ គ្រាចេញទៅច្រៀងនៅក្រៅប្រទេស៕