ប្តីនេះមិនបាច់មានក៏បាន!! ត្រឡប់ពីផឹកស្រវឹង វាយសម្លាប់ប្រពន្ធ រួចដេកយំឱបសព…

ខេត្តបន្ទាយមានជ័យ៖ បុរសកំណាចម្នាក់ត្រឡប់ពីផឹកស្រវឹង បានវាយសម្លាប់ប្រពន្ធ ហើយដេកយំឱបសាកសព ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាតក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា តាមពិតទៅ ជនសង័្សយជាប្ដី ជាមនុស្សស្រឡាញ់ប្រពន្ធរបស់គេខ្លាំងណាស់ ប៉ុន្តែនៅពេលគេ​ផឹកស្រវឹងម្ដងៗ គេតែងតែប្រែចរិតទៅជាមនុស្សកាច វាយធ្វើបាបប្រពន្ធទៅវិញ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង័្សយបានទៅផឹកស្រា រហូតស្រវឹង​ជោកជាំ ទើបត្រឡប់មកវិញ ហើយរករឿង និងវាយធ្វើបាបប្រពន្ធរហូតស្លាប់ ហើយអ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន​ជនសង័្សយតែម្ដង។


មន្រ្ដីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ ស្ត្រីរងគ្រោះដែលត្រូវប្ដីវាយសម្លាប់នោះ ឈ្មោះ អ៊ុក សី ហៅត្រងោល អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានពីករណីឃាតកម្មបែបនេះភ្លាម លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត​ បានដឹកនាំកម្លាំងចុះទៅពិនិត្យ ឃើញទ្វារផ្ទះបិទ ហើយសមត្ថកិច្ចបានបើកទ្វារចូលទៅ ឃើញ​ជនសង្ស័យជាប្តីកំពុងយំឱបសពប្រពន្ធ​ នៅក្នុងមុង។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តី ដែលសង្ស័យជាប់​ពាក់ព័ន្ធនឹងករណីសម្លាប់ប្រពន្ធ ពីព្រោះនៅលើសាកសពមានស្លាកស្នាមហើមមុខ ហើមមាត់ និងស្នាមជាំជាច្រើនកន្លែងទៀតផង។




ក្រោយពេលឃាត់ខ្លួនរួចមមក សមត្ថកិិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាង​សំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី៕