អានហើយស្លុតចិត្ត! ពេលឃើញស្ថានភាពរបស់តារាជើងចាស់ល្បីឈ្មោះពីជំនាន់ដើមរូបនេះ ធ្លាក់ខ្លួនគួរឲ្យស្រណោះ

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាសិល្បករខ្មែរជើងចាស់ជាច្រើន​ បានលាចាកម្តងម្នាក់ៗ ដោយបន្សល់នូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយ។ ដោយឡែក ក្រៅពីលាចាកហើយ ក៏មានសិល្បករជំនាន់ដើមជាច្រើនមានជីវិតរស់នៅដល់ពេលបច្ចុប្បន្ន តែបែរជាជួបប្រទះនឹងភាពខ្វះខាតគួរឲ្យអាសូរ។ ជាក់ស្ដែងដូចជាលោក ចៅ ចាន់ណារី ដែលជាតួកុនជើងចាស់មានឈ្មោះល្បីមួយរូប ក៏បានធ្លាក់ខ្លួនគួរឲ្យស្រណោះផងដែរ។

លោក ចៅចាន់ណារី ធ្លាប់ជាតួសម្តែងក្នុងរឿងកូនពស់កេងកង និងជាតារារួមជំនាន់ជាមួយនឹងតារា ចាន់ដារាទី ទៀតផង។ នេះបើយោងតាមការឲ្យដឹងរបស់អ្នកនាង ខាត់ សុឃីម ដែលអ្នកនាងបានបង្ហោះក្នុងបណ្ដាញហ្វេសប៊ុកថា៖ «គាត់ឈ្មោះ ចៅចាន់ណារី តួកុនរួមជំនាន់ជាមួយបងចាន់ដារាទី លោកបង រ៉ូ កំសត់ម្លេះ»។ ជាមួយនឹងគ្នានេះអ្នកនាងក៏បានភ្ជាប់ជាមួយនឹងរូបភាពផ្ទះឈើតូចមួយខ្នង និងតារាជើងចាស់រូបនេះដែលមានវ័យជ្រេ និងទ្រុឌទ្រោមមើលសឹងតែមិនស្គាល់ ធ្វើឲ្យមហាជនជាច្រើននាំគ្នាសង្វេគ៕