អីយ៉ាស់!!!គ្រាន់តែ វ៉ាន់ នីឡា និយាយថា នាងមិនសរសើរចំពោះអ្នកមានសម្ភារៈល្អៗដែលទិញដោយសារលុយ ម៉ែឪ ស្រាប់តែត្រូវគេឯងដាក់ទៅវិញបែបនេះ

តារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងអោយក្រុមកំប្លែងនាយ ពែកមី មួយរយៈនេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ស្របពេលរូបសម្រស់ក៏កាន់តែស្រស់ស្អាតឡើងជាលំដាប់ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា នីឡា ហាក់ទទួលបានការងារជាច្រើនដូចជាពិធីការនី និងការថតសម្អាងការជាដើម ។

ខណៈដែលកំពុងតែមានភាពជោគជ័យទាំងនៅវ័យក្មេង ថ្មីៗនេះ វ៉ាន់ នីឡា ស្រាប់តែបានបង្ហោះសារមួយដែលមានខ្លឹមសារថា៖ “កុំយកសម្ភារៈល្អៗដែលទិញដោយសារលុយ (ម៉ែ ឪ សង្សារ) មកអួតខ្ញុំ……ព្រោះខ្ញុំមិនសរសើរអ្នកទេ យល់ទេ”។ ក៏ត្រូ​វមហាជនជាច្រើនបានធ្វើស៊ែរ និងដាក់ទៅ វ៉ាន់ នីឡា វិញថា ៖”សុំសរសើរប្អូនហើយដែលចេះមានគំនិតយល់ចឹង។ តែប្អូនអើយ…បើសិនជាប្អូនមិនមែនជាកូនលោកតាវុិចទ័រ ក៏ប្អូនគ្មានឱកាសបានឡើងឆាកសម្ដែង ហើយមានភាពលទ្ធភាពអាចចិញ្ចឹមខ្លួនឯងបានអញ្ចឹងដែរប្អូន។ ព្រោះថាបើមើលតាមសមត្ថភាពប្អូនមិនទាន់ដល់កម្រិតសមនឹងការសម្ដែងនោះទេ។ ប្អូននិយាយហ្នឹងជាន់ដានខ្លួនឯងហើយប្អូន និយាយត្រង់តិចហើយណាប្អូន”។ ក្រោយពីទទួលរងនូវការរិះគន់បែបនេះ តារាកំប្លែង វ៉ាន់ នីឡា ក៏មិនមានប្រតិកម្មអ្វីខ្លាំង ដោយគ្រាន់តែបញ្ជាក់ថា ខ្លឹមសារដែលបានបង្ហោះនោះ គឺរូបនាងយកមកពីគេនោះទេ ដោយគ្រាន់តែចង់ដឹងថាមានមនុស្សប៉ុន្មាននាក់ដែលទើសទាល់ចំពោះរូបនាង”៕

សារដែល វ៉ាន់ នីឡា បានបង្ហោះ

មតិរបស់មហាជន