ការពិតចឹងសោះ!!!មូលហេតុបានជាសន្លឹកកម្លោះមិនអាចស៊ីក្រមុំបាន តែតាចាស់អាចស៊ីបាន!

អ្នកដែលធ្លាប់លេងបៀរ ទៀនលែន ប្រហែលជាដឹងយ៉ាងច្បាស់ណាស់ហើយពីរបៀបលេង ដែលជាទូទៅ គឺសន្លឹក(J) កំលោះមិនអាចស៊ីក្រមុំបានទេ តែសន្លឹកកញ្ចាស់អាចស៊ីក្រមុំបានយ៉ាងផុយស្រួល។

អ្នកធ្លាប់លេងបៀរមួយនេះភាគច្រើនមិនសូវចាប់ អារម្មណ៏នឹងងឿងឆ្ងល់ទេថាហេតុអីបានជាកម្លោះស៊ីក្រមុំមិនបាន តោះយើងមកបកស្រាយលេងៗនឹងប្រៀបធៀបជាមួយសម័យឥឡូវម្តងមើលថាហេតុអីបានជាកម្លោះស៊ីក្រមុំមិនបាន។

-បើយើងបកស្រាយមកសម័យឡូវ គឺមូលហេតុអោយដឹងថា សម័យឥឡូវនេះ មនុស្សស្រីភាគច្រើនប្រៀបដូចជា(សន្លឹកក្រមុំ(Q) គឺចូលចិត្តភាពស៊ីវិល័យ នឹងចង់ប្រើប្រាស់របស់របរប្រើប្រាស់ប្រេនប្រេន ហេតុដូច្នេះហើយ ៩០ភាគរយហើយនៃមនុស្សស្រី មិនចង់បានប្តីដែលក្រនឹងគ្មានលុយនោះទេ ទោះបីសង្សារនាងមានចិត្តស្មោះ សង្ហាប៉ុនណាក៏ដោយ (ប្រៀបដូចសន្លឹកកន្តឹបកឺ,ការូ) ក៏មិនអាចស៊ីនាងក្រមុំបានដែរ ព្រោះថាគ្មានលុយ បុរសទាំងនោះបានត្រឹមតែជាសង្សារនាងតែប៉ុនណោះ ចុងក្រោយ គង់តែនាងចាកចោល យកលេស ថាតាមម៉ាក់ប៉ា ដើម្បីរៀបការជាមួយប្តីអ្នកមានបាត់ហើយ។

តែបើយើងក្រឡេកមើល សន្លឹកតាចាស់ ទោះបីមានរូបមិនសង្ហារ អាក្រក់យ៉ាងណាក៏អាចស៊ីសន្លឹកក្រមុំបានដែរ ព្រោះថាតាចាស់មានលុយ អាចផ្តល់អ្វីៗ ដែលស្រីៗចង់បាន នេះហើយជាមូលហេតុ រវាងសន្លឹកកម្លោះ នឹងសន្លឹកតាចាស់ គឺក្រមុំ អោយអទិភាពទៅតាចាស់ជាអ្នកស៊ីបានហើយ សន្លឹកកម្លោះមិនអាចស៊ីបាននោះទេ។





នេះហើយជាមូលហេតុ ដែលសន្លឹកកម្លោះមិនអាចស៊ីក្រមុំបាន តែសន្លឹកតាចាស់អាចស៊ីបាន តែការបកស្រាយនេះគ្រាន់តែជាកាបកស្រាយបែបកម្សាន្តតែប៉ុនណោះ កុំយកទៅគិតអីវែងឆ្ងាយអីជាពិសេសស្រីៗ តែបើមើលការប្រៀបធៀបសន្លឹកបៀរនឹងសម័យឥឡូវគឺឃើញថាភាគច្រើនគឺបែបនេះមែន មនុស្សប្រុសភាគច្រើនគឺជាជនរងគ្រោះគួរអោយអាណិតមែនទែន ត្រូវបានមនុស្សស្រីបោះបង់ចោល ទៅការជាមួយប្តីអ្នកបាត់ ចុងក្រោយបានត្រឹមទឹកភ្នែក។


តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការបកស្រាយមួយនេះ? Shareម្នាក់មួយបើគាំទ្រការបកស្រាយមួយនេះ ជាពិសេសប្រុសៗគ្នាយើង