គួរអោយសង្វេគ!!!តាយាយយំសោក ឱបសពចៅការធ្វេសប្រហែសតែបន្តិច បាត់បង់ចៅជាទីស្រលាញ់១ប៉ព្រិចភ្នែក

បន្ទាយមានជ័យ​៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ មេសា ២០១៨ ម្សិលមិញនេះ មានហេតុការណ៍ដ៏នឹកស្មានមិនដល់មួយ បានកើតឡើងលើលោកយាយ និងលោកតា ២នាក់ពេលដែលគាត់ភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែចៅប្រុសលង់ទឹកអូរ នៅជិតផ្ទះស្លាប់យ៉ាងអាណោចអាធម។

ករណីនេះ បានកើតឡើងនៅក្នុងភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកតា និងលោកយាយ បានយំឱបចៅរបស់ខ្លួនដូចអក គួរឲ្យសង្វេគ ព្រោះតែការធ្វេសប្រហែសតែមួយភ្លែតសោះ បានបាត់បង់ចៅជាទីស្រលាញ់ ដែលខំថ្នាក់ថ្នមបីបាច់ថែរក្សា តាំងពីតូចក្រូចឆ្មាមកដល់ពេលនេះ។

បើយោងតាមលោក វរសេនីយ៍ត្រី ជ័យ សុការ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្វាយចេក បានប្រាប់ថា ក្មេងប្រុសរងគ្រោះមានឈ្មោះ បួន ធៀប អាយុ៤ឆ្នាំ រស់នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ឪពុកម្តាយបានទៅរកស៊ីនៅថៃ ដោយទុកកូនឲ្យនៅជាមួយតាយាយ ដើម្បីឲ្យគាត់មើលថែជំនួស ប៉ុន្តែពេលដែលតានិងយាយ រវល់ការងាររៀងខ្លួននោះ ចៅប្រុសបានដើរទៅមុជទឹកអូរខាងលិចផ្ទះ ហើយបានលង់ស្លាប់តែម្តង។


ទំរាំតែតានិងយាយបានដឹង ចៅប្រុសសំណប់ចិត្តបានលង់ទឹក ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបធ្វើឲ្យពួកគាត់មានការសោកស្តាយ និងយំឱបសពចៅប្រុសដូចអកព្រាត់គូរ ធ្វើឲ្យអ្នកឃើញហេតុការណ៍ មានការសង្វេគក្នុងចិត្ត អាណិតតាយាយជាខ្លាំង។ បន្ទាប់ពីពិនិត្យរួច សពត្រូវបានអាជ្ញាធរប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕