មើលហើយស្លង់អារម្មណ៏!!! រូបភាព៧​សន្លឹក​​​ ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង ផ្អែម​ល្ហែម​ដូច​គូស្នេហ៍ ឃើញហើយស្លុងអារម្មណ៏ម៉ង…

រូប​ថត​​ផ្អែម​ល្ហែម​ជា​ច្រើន​សន្លឹក​របស់​ ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​ហ្វេន​ៗ​ដែល​ស្រឡាញ់​គាំទ្រ​អ្នក​ទាំង​ពីរ​​នា​ពេល​កន្លង​មក​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​ពួក​គេ​លាន់​មាត់​សរសើរ​ថា​​ តារា​ចម្រៀង​​ប្រុស​ស្រី​មួយ​គូ​នេះ​ស្រស់​ស្អាត​ និង​សម​គ្នា​ណាស់​។

តារា​ចម្រៀង​ ណុប បាយ៉ារិទ្ធ បាន​ភ្ជាប់​សារ​អម​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​ថា​៖​” វាសនា​ឬ​និស្ស័យ​ជា​អ្នក​ចារ​ឲ្យ​យើង​ស្គាល់​គ្នា​ តែ​បុព្វេ​ឬ​វេរា​ជា​អ្នក​កំណត់​ថា​ជួប​ឬ​ព្រាត់​ តែ​បើទោះ​ជា​ព្រហ្ម​​​លិខិត​តាម​ពង្រាត់​ក៏​គង់​មិន​ងាយ​ព្រាត់”។

គួរបញ្ចាក់ផងដែរថា៖ ទាក់​ទង​អត្ថន័យ​ និង​រូប​ថត​ផ្អែម​ល្ហែម​រវាង ណុប បាយ៉ារិទ្ធ និង​ សុខ ស្រីនាង ​គឺ​ជា​ឈុត​ឆាក​មួយ​ដែល​អ្នក​ទាំង​ពីរ​ថត​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ឲ្យ​ទូរទស្សន៍​ហង្ស​មាស​។