អានហើយខ្លោចចិត្ត!!! ទារកទើបនឹងកើតត្រូវបានគេយកទៅបោះចោលនៅគំនរសម្រាម…!

បើតាមប្រភពពីគេហទំព័រ toutovnews បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ ទារកប្រុសដែលទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញនៅគំនរសម្រាមមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។
គេហទំព័រនេះបានដកស្រង់សម្តីរបស់ម្ចាស់ Account ហ្វេសប៊ុក អ្នកនាង Ly MeyMey ថា «ញ័រដៃញ័រជើងអស់ហើយ ក្រោកពីដេកព្រឹកព្រលឹម ស្រាប់តែឃើញក្មេងទើបនឹងកើតនៅក្រោមផ្ទះជិតរបងមានឈាមប្រលាក់ពេញខ្លួន»។

អ្នកនាងបន្តថា «តើគ្នាខុសអីហេតុអីក៏ចិត្តខ្មៅម៉្លេះ? សប្បាយតែគ្នាអែងយកគ្នាមកចោលដូចសត្វធាតុចឹងអាណិតគ្នាណាស់លោកអើយ… ក្មេងនៅរស់ទេ កំពុងយកទៅមន្ទីរពេទ្យហើយ»។
គួរបញ្ជាក់ថា នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ យុវវ័យមានភាពសកម្មយ៉ាងខ្លាំងទៅលើរឿងផ្លូវភេទ ដែលពួកគេភាគច្រើនបានឆ្លងកាត់ការរួមភេទដោយមិនទាន់បានរៀបការ ហើយនេះក៏ជាមូលហេតុដែលបណ្តាលឲ្យអត្រានៃការមានផ្ទៃពោះដោយមិនបានព្រៀងទុកមានការកើនឡើង។ ដោយសារតែគូស្នេហ៍មួយចំនួនមិនមានលទ្ធភាពនឹងចិញ្ចឹមបីបាច់ថែរក្សាទារក ដូច្នេះភាគច្រើនពួកគេបានសម្រេចចិត្តពន្លូតកូន ឬកើតមកហើយយកទៅបោះចោល។



នេះគ្រាន់ជាសារមួយដើម្បីឲ្យបងប្អូន ប្រិយមិត្តអ្នកអានទាំងអស់យកទៅពិចារណា និងរកដំណោះស្រាយជំុវិញបញ្ហានេះ៕