មិនធម្មតា!!!ទ្រាំនឹងតណ្ហាប្តីមិនបានដាក់ពាក្យសុំលែង ដោយបញ្ចាក់ថាអ្នកណាទ្រាំបានបើ រូមភេទ១យប់១០ដង ម្តងៗរាប់ម៉ោង….

ព្រះ​វិ​ហ៊ា​រ​៖​មានគ្រួសារ​មួយ​រស់នៅ​ស្រុក​ជា​ក្សាន​ខេត្ត​ព្រ​វិ​ហ៊ា​រ​បាននិងកំពុង​ជួប​វិបត្តិ​លើ​គ្រែ​ខ្លាំង​ហួស​រហូត​ប្រពន្ធ​តវ៉ា​តែ​គ្មាន​អ្នកណា​ជួយ​បាន​!​។​​នាង ហ៊ិ​ត នាថ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​រៀបរាប់​ឱ្យដឹងថា នាង​មាន​ឪពុក​ឈ្មោះ ហូ ហ៊ិ​ត​(​ស្លាប់​) ម្តាយ​ឈ្មោះ គ្រុឌ នី អាយុ​៦០​ឆ្នាំ​។ នាង​ជា​កូន​ទី​៤​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី
៧​នាក់​។ នាង​បាន​រៀបការ ជាមួយ​ប្តី​ឈ្មោះ ជុំ សា​វៀត អាយុ​៣៩​ឆ្នាំ​រួមរស់​ជាមួយគ្នា​បង្កើត​បានកូន​ប្រុស​ម្នាក់​ជា​ចំណង អាពាហ៍ពិពាហ៍ ដោយ​ចាប់​របរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត​។ បុរស​ប្តី​ជាមុន​ស្ស​ពូកែ ធ្វើការ​រកប្រាក់​ណាស់ ធ្វើឱ្យ​ក្រុមគ្រួសារ​មាន​ជីវភាព​ធូរធារ​សមរម្យ​នៅក្នុង​ស្រុកភូមិ ដោយមាន គោក្របី ដីស្រែ​ចម្ការ​ច្រើន​ហិកតារ និង​សម្ភារៈប្រើប្រាស់​ឥត​ខ្វះ​។ ទាស់​តែ​ម្យ៉ាង​គឺ ប្តី​ចូលចិត្ត ប្រើ​អំពើហិង្សា​វាយតប់​ទាត់​ធាក់​លើ​រូបរាងកាយ​ប្រពន្ធ ជាពិសេស មាន​ចំណង់​ផ្លូវភេទ​ខ្ពស់ រហូត​ប្រចណ្ឌ​ប្រពន្ធ​ខុស​រឿង​។

នៅពេល​គេ​សុំ​រួមរ័ក​មេត្រី​នាង​មិនបាន ចោទប្រកាន់​នាង​មាន ចិត្ត​មិន​ស្មោះ លួច​មាន​ប្រុស​ឈ្មោល រួច​ហើយក៏​ប្រើ​កម្លាំងបាយ​លើ​រាងកាយ​ប្រពន្ធ​តែម្តង ធ្វើឱ្យ​នាង​រស់នៅ​ជាមួយ​ទឹកភ្នែក​រាល់ថ្ងៃ​។ នារី​ជា​ភរិយា​ឲ្យ​ដឹងថា​៖​ពេល​រួមភេទ​ម្តងៗ​មាន​រយៈពេល​យូរ​រាប់​ម៉ោង ហើយ​បើ​មាន​ជាតិ​ស្រា​ចូល​ពោះ ទៀត​កាន់តែខ្លាំង មួយ​យប់ៗ​កេះកៀវ​រួមភេទ​ឥត​ឈប់ រហូត​១០​ដង​ឯណោះ ស្ទើរតែ រក​ពេលដេក​ពួន​មិនបាន​។ តើ​ឱ្យ​ស្រី​ណា​ទ្រាំ​បាន​នោះ​?
​នាង ហ៊ិ​ត នាថ បន្ត​ឱ្យដឹងទៀតថា តាមពិតទៅ នាង​មិន​ចង់យក​រឿង​ផ្ទៃក្នុង​រង្វង់​គ្រួសារ មក ទម្លាយ​ប្រាប់​ទេ ប៉ុន្តែ​មកពី​ទ្រាំ​មិនបាន ហើយ​បើ​បណ្តោយ ឱ្យ​ប្តី​រួមរ័ក​មេត្រី​តាមចិត្ត​នោះ​ច្បាស់ ជា​ស្លាប់ចោល​កូន​មិន​ខាន ទើប​នាង​សម្រេចចិត្ត​រត់​ទៅប្តឹង​មេភូមិ​រង​ឱ្យជួយ អន្តរាគមន៍​រឿងនេះ​។​
​នាង​បាន​ដើរ​សួរ​មិត្តភក្តិ​ស្រីៗ​ជាច្រើន​នាក់​រួចមកហើយ គឺ​ប្តី​របស់​ពួកគេ​មិន​ខ្លាំង​ដូច​ប្តី​របស់​នាង​ឡើយ ហើយ​នាង​ក៏​ផ្តាំ​ទៅ​មិត្តភក្តិ​ទាំងឡាយ សូម​ឈប់​ហៅ​ប្តី​នាង​ទៅ​ផឹកស្រា​ជាមួយ​ទៀត បើ​ស្រឡាញ់​រាប់អាន​ជាមួយ​គ្រួសារ​នាង​មែន​នោះ​។​

លោក ជុំ សា​វៀត ជា​ប្តី​បាន​ទទួលស្គាល់ថា លោក​ពិតជា​បាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​ប្រពន្ធ​មែន ទាំង​ប្រើ​អំពើហិង្សា​លើផ្លូវ​កាយ ផ្លូវភេទ និង​ផ្លូវចិត្ត ព្រោះតែ​ហាមឃាត់​ចិត្ត​ខ្លួនឯង​មិនបាន ពេល​ផឹកស្រា​ស្រវឹង​ម្តងៗ​មិនដឹង​ជាមាន​កំហឹង ឬ កម្លាំង​ផ្លូវភេទ​មកពីណា​? ពេលនេះ លោក​បាន​កាត់បន្ថយ​ផឹកស្រា​ពី​ច្រើន​មក​តិច​មិនឱ្យ​ស្រវឹង​ទេ​។ ប៉ុន្តែ មិនអាច​ឈប់​ផឹកស្រា​មួយរយ​ភាគរយ​តាម​អ្វីដែល​ប្រពន្ធ​ចង់បាន​ឡើយ ព្រោះ​លោក​ធ្វើ​ការងារ​ស្រែចម្ការ​ប្រើ​កម្លាំងបាយ កាប់​គាស់​លីសែង​ធ្ងន់​ណាស់ ត្រូវ​ផឹកស្រា​ខ្លះ​ដើម្បី​បំបាត់​ការឈឺ​ឆ្អឹងឆ្អែង​។
លោក​សូមឱ្យ​ប្រពន្ធ​កែប្រែ​ភាសា​អសីលធម៌​របស់​នាង​ចោល​ទៅ ចេះ​គោរព​ប្តី​ខ្លះ​ផង និង ការចាយវាយ​លុយ​ខ្ជះខ្ជាយ​ជាដើម ព្រោះ​រាល់ ជម្លោះ​ទាំងអស់ មិនមែន​លោក​ជា​អ្នក​ខុស​តែ​ម្ខាង​ទេ ទះដៃ​ម្ខាង​មិនឮ​ទេ​។​​លោកយាយ គ្រុឌ នី ជា​ម្តាយ​នាង ហ៊ិ​ត នាថ បាន​ទទ​យល​ស្គាល់​ថា បើ​កូនប្រសា​រំលោភបំពាន​ផ្លូវភេទ​លើ ប្រពន្ធ​ធ្ងន់ធ្ងរ​ពេក មួយ​យប់​ទល់​ភ្លឺ​យ៉ាងនេះ ក៏​មិនអាច​ទ្រាំ​បានដែរ​។​

​អ្នកស្រី សូ​យ ធី អាយុ​៥០​ឆ្នាំ ជា​មីង​បានឱ្យដឹងថា គាត់​ឃើញ​ពួកគេ​ឧស្សាហ៍ ឈ្លោះប្រកែក​គ្នា​ញឹកញាប់​ពេក ទើប​គាត់​អប់រំ​ពួកគេ​ទាំងពីរ​នាក់​ថា បើ​ចង់​ដោះស្រាយ​ភាព​រកាំរកូស​នោះ ទាល់តែ​ព្យាយាម​កែខ្លួន បោះបង់​ទង្វើ​អសកម្ម​ចោល សាង​ជីវិត​ឡើងវិញ​សាជាថ្មី ឈប់​ប្រើ​អំពើហិង្សា ពាក្យ​គ្រោតគ្រាត​ដាក់គ្នា ហើយ​ជាពិសេស គឺ​ប្តី​ត្រូវ​ដឹង​ទុក្ខ​ធុរៈ​ប្រពន្ធ កុំ​បង្ខំ​រួមភេទ​ខ្លាំងពេក ឱ្យមាន​ពេលដេក​ពួន​ខ្លះ​ផង នោះ​ប្តី​ប្រពន្ធ​ពួកគេ​នឹង​រស់​នៅមាន​សេចក្តីសុខ​ជាមិនខាន​។​
​អ្នកស្រី ធូ​ន ប៉ោក អាយុ​៤៤​ឆ្នាំ ជា​មេភូមិ​រង​បានឱ្យដឹងថា កន្លងមក នាង នាថ ជា​ប្រពន្ធ​បានមក​ប្តឹង​តាម​មាត់​ឱ្យ​គាត់​ជួយ​អន្តរាគមន៍​ពី​រឿង​ប្តី​ប្រើ​អំពើហិង្សា ចាប់បង្ខំ​រួមភេទ​ជាច្រើន​ដង​ដែរ ប៉ុន្តែ​បុរស​ជា​ប្តី​មិន​ទទួលយក​ការអប់រំ​របស់គាត់​ឡើយ ថែមទាំង​ប្រើពាក្យ​មិន​គប្បី​ជេរប្រមាថ​មើលងាយ​រូបគាត់​ជា​អាជ្ញាធរ​ទៀតផង ទើប​គាត់​មិនអាច​ជួ​យួ​ដោះស្រាយ​បញ្ហា​ប្តី​ប្រពន្ធ​មួយគូ​នេះ​បានឡើយ បានត្រឹមតែ​រាយការណ៍​ជូន​លោក​មេភូមិ​បន្ត​។
​សរុបទៅ​រឿង​គ្រួសារ​ប្តី​ប្រពន្ធ​ដែល​ទាស់​គ្នា​ព្រោះតែ​ខ្លាំង​អា​រៀង​លើ​គ្រែ​ពេក​នោះ​នៅតែ​គ្មាន​ដំណោះស្រាយ​បើតាម​អ្នកជិតខាង​ថា​មានតែ​លែង​គ្នា​ទេ​ទើប​ដោះស្រាយបាន​បើ​មិន​ចឹ​ង​ឲ្ត​ប្តី​រកប្រពន្ធ​ថែ​មួយទៀត​ទៅ​!៕ប្រភព៖