គួរអោយរំភើប!!! ទោះបីបច្ចុប្បន្នរស់នៅផ្ទះវីឡាធំស្កឹមស្កៃយ៉ាងណាក៏ គង់ ចាន់ស្រីមុំ មិនភ្លេចផ្ទះឈើតូចចាស់កំសត់មួយនេះដែរ

នាពេលបច្ចុប្បន្ន តារាសម្ដែងស្រីសាច់សខ្ចី ​អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីរូបសង្ហារលោក គឹម សីហា កំពុងតែរំភើបយ៉ាងខ្លាំង ខណៈត្រៀមខ្លួនក្លាយជាឪពុកម្ដាយដ៏ល្អនាពេលខាងមុខនេះ។ សព្វថ្ងៃនេះ អ្នកនាង និងស្វាមីហាក់លែងសូវប្រឡូកនៅក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ ដោយសារតែអ្នកទាំង២មមាញឹកជំនួញផ្ទាល់ខ្លួនជាច្រើនមុខ ហើយជំនួញទាំងនោះសុទ្ធតែកាក់កបយ៉ាងខ្លាំងផងដែរ។


បើទោះបីជាកាក់កបនឹងមុខជំនាញ មានរថយន្តទំនើប និងរស់នៅផ្ទះវីឡាយ៉ាងណាក៏ដោយ ក៏អ្នកនាង គង់ ចាន់ស្រីមុំ មិនភ្លេចផ្ទះឈើ ដែលជាផ្ទះកំណើតរបស់អ្នកនាងឡើយ។ អ្នកនាងបានឲ្យដឹងថា “i love u my home town “បាត់ដំបង បន្ដូលចិត្ត” អោយតែមកលេងបាត់ដំបង ពេលណាក៏មិនភ្លេចមកមើលផ្ទះកំណើតរបស់ខ្ញុំដែល ផ្ទះឈើតូចមួយនេះពោលពេញទៅដោយអនុស្សាវរិយ៍ជាច្រើន របស់គ្រួសារខ្ញុំ ផ្ទះតូចពិតមែន តែមិនចង្អៀតទេ ផ្ទះនេះនៅរក្សារូបរាងដើមបានយ៉ាងល្អ អស់រយះពេល 30ឆ្នាំ ជាង តែពេលនេះបានផ្លាស់ប្តូរម្ចាស់ទៅហើយ……ខ្ញុំកើតនៅក្នុងផ្ទះឈើដ៏តូចមួយនេះពិតមែន តែលោកអ្នកមានគុណទាំងពីរ មិនដែលអោយខ្ញុំស្គាល់ពាក្យថាលំបាកម្តងណាឡើយ រស់នៅផ្ទះតូចតែមានរបស់ប្រើប្រាស់មិនអោយចាញ់គេ លោកទាំងពីរមិនដែលអោយកូនៗខ្វះខាតឡើយ…..ហើយខ្ញុំមានថ្ងៃនេះក៏ព្រោះតែលោកទាំងពីរ និងមនុស្សប្រុសដែលកំពុងឈរក្បែរខ្ញុំ តែងប្រដៅនិងអោយកំលាំងចិត្តដល់ខ្ញុំជានិច្ច…ថ្ងៃណាមួយខ្ញុំទាំងពីរនាក់ និងធ្វើអោយផ្ទះតូចក្លាយទៅជាផ្ទះធំនៅក្នុងក្តៅស្រមៃអោយបាន មិនថាពេលវេលាយូរប៉ុណ្ណាក៏ដោយ (អោយតែមានក្តីស្រមៃ ថ្ងៃណាមួយយើងនិងបានទៅដល់គោលដៅ)”៕