គួរអោយសង្វេគ!!!! ឃើញហើយទប់ទឹកភ្នែកមិនជាប់…លោកយាយដើរវង្វេងរហូតដាច់ពោះស្លាប់ យ៉ាងអណោចអធ័ម

ខេត្តព្រះវិហារ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញ លោកយាយម្នាក់ ដែលគេដឹងថា ដើរង្វេងព្រៃ រហូតដាច់បាយស្លាប់ ដែលករណីនេះបានកើតឡើងនៅ នៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចំការអំពៅ ការដ្ឋានទី៩ របស់ក្រុមហ៊ុន ឡានហ្វេង ក្នុងភូមិសាស្ត្រ ភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ប្រភពពីនគរបាលមូលដ្ឋានបានឱ្យដឹងថា សាកសពមានឈ្មោះ អ៊ិន យឿន ភេទស្រី អាយុ ៧៦ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ក្រោយ ពីកម្លាំងជំនាញចុះធ្វើកោសល្យវិច័យ មិនបានរកឃើញស្លាកស្នាមអ្វីដែលគួរឱ្យសង្ស័យឡើយ ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕